មន្ត្រី​ជំនាញ ក.ប.ប ចុះ​ត្រួតពិនិត្យ ​និង​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស ស្តី​ពី ការ​រក្សា​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

(បន្ទាយមានជ័យ)៖ មន្ត្រី​ជំនាញការ​ពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប​) សាខា​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស ស្តី​ពី ការ​រក្សា​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក សាន វិជ្ជា​សារ៉ា​វុធ ប្រធាន​សាខា​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យដឹង​ថា អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​ពាណិជ្ជកម្ម ដែល​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ឲ្យ​អគ្គនាយក​ដ្ឋាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ចាត់​ឲ្យ​មន្ត្រី​ជំនាញ​តាម​សាខា​រាជធានី​ខេត្ត ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ដែល​ការ​ត្រួតពិនិត្យ​បឋម​នេះ គឺ​សំដៅ​ទៅលើ ការ​ដាក់​លក់​ម៉ាស និង​អាល់កុល និង​ប្រេងសាំង។

លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​របស់​លោក សហការ​ជាមួយនឹង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​លើ​ការ​ដាក់​លក់​ម៉ាស អាល់កុល នៅ​ចំណុច​ផ្សារ​ចំការ​គ និង​ស្ថានីយ៍​ប្រេងឥន្ធនៈ ក្នុង​មូលដ្ឋាន​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​ថា ជា​លទ្ធផល សម្រាប់​តម្លៃ​ការ​លក់​ប្រេងសាំង នៅក្នុង​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ឃើញថា គ្មាន​បញ្ហា​អ្វី​ទេ គឺ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ​នីមួយ ៗ បាន​អនុវត្ត​លក់​តម្លៃ​ប្រេងសាំង​ស្រប​ទៅតាម​ការកំណត់​របស់ក្រ​សួង​ពាណិជ្ជកម្ម បាន​ត្រឹមត្រូវ ជាមួយគ្នា​មន្ត្រី​ជំនាញ ក៏បាន​រក​ឃើញ ការ​ដាក់​លក់​នូវ​ទឹក​អាល់កុល​ក្លែងក្លាយ និង​បាន​ធ្វើការ​ដកហូត​បាន​ចំនួន ២៤ដប​ទឹក​សុទ្ធ​ស្មើនឹង ១២លីត្រ ។ 

លោក សាន វិជ្ជា​សារ៉ា​វុធ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ដែល​លក់ដូរ​នៅ​តាម​ទីផ្សារ សូម​មេត្តា​កុំ​លក់ដូរ​ដំឡើងថ្លៃ​ទំនិញ​ថ្លៃ​ហួសហេតុ ក្នុង​រដូវ​កាលដែល​ជំងឺ​កូ​វីត​-១៩ កំពុង​រាតត្បាត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សកលលោក ម្យ៉ាងទៀត បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​លោក​បាន​ដុតដៃដុតជើង បង្កាទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​សាហាវ​នេះ៕(ANN សម្បត្តិ​ សីហា​)

ពាក្យទាក់ទង