សាកសព​កម្មករ​នេសាទ​ម្នាក់ ត្រូវ​បាន​ម្ចាស់​ទូក​រក​ឃើញ​ក្រោយ​បាត់ខ្លួន​អស់ ២ថ្ងៃ​


(ព្រះសីហនុ​)៖ សាកសព​កម្មករ​នេសាទ​ម្នាក់ ដែល​ម្ចាស់​ទូក​នេសាទ​អះអាង​ថា បាន​ធ្លាក់​ពីលើ​ទូក​កាល​វេលា​ទៀបភ្លឺ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅ​ម្តុំ​កោះ​ថាស នោះ។ត្រូវ​បាន​ម្ចាស់​ទូក​នេសាទ​រក​ឃើញ​ហើយ កាលពី​ព្រឹក​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ។

សមត្ថកិច្ច បាន​ឲ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ សូ រ៉ូ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ក្រុម៣១ ភូមិ៣ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ចំណែក​ឯម្ចាស់​ទូក​មានឈ្មោះ ប៉េង អាន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នកនេសាទ រស់នៅ​ក្រុម៣១ ភូមិ៣ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ​

បន្ទាប់ពី​រក​ឃើញ សព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច ទៅ​ពិ​និត្យ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕(ANN កុប ហ្វា​រីត​)

សាកសព​កម្មករ​នេសាទ​ម្នាក់ ត្រូវ​បាន​ម្ចាស់​ទូក​រក​ឃើញ​ក្រោយ​បាត់ខ្លួន​អស់ ២ថ្ងៃ​


ពាក្យទាក់ទង