នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ងលួច

(ព្រះសីហនុ​)៖ នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ងលួច នៅត្រង់​ចំណុច​ផ្លូវ​ជាប់​ផ្ទះសំណាក់​ខ្មែរ​ប្រណីត ស្ថិតនៅ​ភូមិ១ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣នាក់ សមត្ថកិច្ច បាន​ដកហូត​វត្ថុ​តាង​រួមមាន៖ ម៉ូតូ ២គ្រឿង (ម៉ាក ZOOMER X ពណ៌ ក្រហម​-ស និង​ម៉ាក អ៊ិ​ចស៊ិចទ័រ ពណ៌ខ្មៅ​), កន្រ្តៃ២​, ដង្កាប់២​, ទល់​រឺ​វីស ១ដើម​, សោរ​ដោះ​បាឡុង ៣ដើម និង​ពិល​ពាក់​ក្បាល ១។ ​

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ៣នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ យក​ទៅ​សាកសួរ និង​អក​សាង​សំណុំរឿង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​៕(ANN កុប ហ្វា​រីត​)

ពាក្យទាក់ទង