អភិបាលខេត្ត​ព្រះវិហារ ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះ ផ្សព្វផ្សាយ និង​អប់រំ ប្រជាពលរដ្ឋ​អំពី Covid​-19 ជាប្រចាំ

​(ព្រះវិហារ​)៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា និង​ផ្តល់​យោបល់ រក​គន្លឹះ​ដើម្បី​បង្កា និង​ទប់ស្កាត់​ជំងឺ Covid​-19 នៅ​ព្រឹក​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ណែនាំ​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​បន្ត​ចុះ​ផ្សព្វផ្សាយ និង​អប់រំ អំពី​ជំងឺ Covid​-19 ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាប្រចាំ ដើម្បី​ពួក​គាត់​ចេះ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន។

ជាមួយគ្នា​នោះ ឯកឧត្តម អភិបាលខេត្ត បាន​លើកឡើង​អំពី​បញ្ហា​បងប្អូន​ប្រជាពលករ​ដែល​ពួក​គាត់​ជា​ជន​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេសជិតខាង ដែល​ត្រូវឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការអប់រំ​ណែនាំ ពួក​គាត់​អំពី​វិធីការ​ពារ​ជំងឺ Covid​-19 និង​ជាពិសេស​ត្រូវឲ្យ​ពួក​គាត់​រស់​នៅ​ឆ្ងាញ​ពី​សមាជិក​គ្រួសារ​ឲ្យ ១៤ថ្ងៃ​សិន ដើម្បី​តាមដាន​សុខភាព​៕(ANN សួន ក្រែង​)

ពាក្យទាក់ទង