សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង នាំ​យក ថវិកា​បេឡា​មរណ​សង្គ្រោះ ៤លាន​រៀល​ទៅ​ប្រគល់​ជូន​គ្រួសារ​អតីត​យុទ្ធជន


​(កំពង់ឆ្នាំង​)៖ ថវិការ​បេឡា​មរណៈ​សង្គ្រោះ​ចំនួន ៤លាន​រៀល ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ជូន​គ្រួសារ​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​មួយ​គ្រួសារ​នៅ​ក្រុង​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។

ការ​ប្រគល់​នោះ ដឹកនាំ​ដោយ​លោក ចក់ កែវ​ចំរើន ប្រធាន​ការិយាល័យ​បេឡា​ជាតិ​ខេត្ត​, លោ​កឧុ​ត្ត​មសេនីយ៍​ទោ ធន ធឿន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​, លោក ឃូ សុ​ផាន មេបញ្ជាការ​រង​សឹក​រង​ខេត្ត  ​និង​ក្រុមការងារ​ជាច្រើន​រូប​ទៀត។

សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង  ​;បាន​នាំ​យក​ថវិកា ទៅ​ប្រគល់​ជូន​លោកស្រី ឈុំ ច័ន្ទ​សុខ ត្រូវជា​ប្អូន​របស់​សព សមាជិក​អតីត​យុទ្ធជន​កម្ពុជា​ឈ្មោះ ឈុំ ស្រី​វ៉ាង ប្រភេទ​និវត្តជន ID RA02000978 ដែល​ទទួលមរណភាព​កាលពី​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅ​ភូមិ​ឡទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​៕(ANN សាន្ត ផល្លា​)

សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង នាំ​យក ថវិកា​បេឡា​មរណ​សង្គ្រោះ ៤លាន​រៀល​ទៅ​ប្រគល់​ជូន​គ្រួសារ​អតីត​យុទ្ធជន


ពាក្យទាក់ទង