លោក ប្រាយុទ្ធ ត្រូវបានប្ដឹង ពីបទសូត្រពាក្យសម្បថ មិនចប់ចុង ចប់ដើម

ទំហំអក្សរ៖

(បាងកក, ថៃ)៖ គណបក្សប្រឆាំងចំនួន៧ នៅក្នុងប្រទេសថៃ នៅតែបន្តប្ដឹងទាមទារឱ្យគណៈកម្មាការជាតិ ប្រឆាំងអំពើពុករលួយ (NACC) បើកការស៊ើបអង្កេត លើលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ពាក់ព័ន្ធនឹងការមិនសូត្រឱ្យចប់ចុងចប់ដើមនូវពាក្យសម្បថ អំឡុងពេលស្បថចូលកាន់តំណែង កាលពី ខែកក្កដាកន្លងទៅ។ នេះបើតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីទាំង៣៥រូបរបស់លោក បានស្បថចូលកាន់ តំណែងនៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn ក្នុងព្រះរាជវាំង នៅទីក្រុងបាងកក កាលពីថ្ងៃទី១៦ ខែកក្កដា។ ប៉ុន្តែនៅពេលនោះ លោក ប្រាយុទ្ធ ត្រូវបានក្រុមគណបក្សប្រឆាំងចោទថា បាន រំលោភលើរដ្ឋធម្មនុញ្ញ ដោយសារតែមិនបានសូត្រពាក្យសម្បថឱ្យអស់ ជាពិសេសគឺនៅត្រង់ឃ្លាគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃប្រទេស ៕ ann

លោក ប្រាយុទ្ធ ត្រូវបានប្ដឹង ពីបទសូត្រពាក្យសម្បថ មិនចប់ចុង ចប់ដើម លោក ប្រាយុទ្ធ ត្រូវបានប្ដឹង ពីបទសូត្រពាក្យសម្បថ មិនចប់ចុង ចប់ដើម