គិត​មក​ដល់​ថ្ងៃ​នេះ! អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន​០៥​នាក់​ទៀត​ហើយ​ ដែល​អ្នក​ជា​សរុប​៦៣​នាក់​ពី​ជំងឺ​កូវីត-១៩​ ខណៈ​រក​ឃើញ​ករណី​អ្នក​ឆ្លង​ថ្មី​ចំនួន​០២​នាក់​ថ្មី​បន្ថែម​ទៀត​

(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ថ្មីមានចំនួនរហូតដល់៥នាក់ ធ្វើឱ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់ បើយោងតាមការធ្វើបច្ចុប្បភាពរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកសះស្បើយពីជំងឺ Covid-19 ទាំង០៥នាក់មាន៖

ទី១៖ បុរសជនជាតិបារាំង០២នាក់ ដែល៦៣ឆ្នាំ និង៦៧ឆ្នាំ ជាភ្ញៀវទេសចរ ដែលបានសម្រាកព្យាបាលនៅសណ្ឋាគារនៅក្រុងព្រះស៊ីហនុ ក្រោយការធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក។

ទី២៖ មានចំនួនពី០៣នាក់​ជាជនជាតិខ្មែរ ដែលមានបុរសអាយុ៣៦ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសជប៉ុន, ស្ត្រីអាយុ៣៧ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសបារាំង និងបុរសអាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញ (ជាអ្នករកស៊ីមានមិត្តភ័ក្ត្រចេញចូលនៅច្រកប៉ោយប៉ែតច្រើន) បានជាសះស្បើយ ទទួលបានការធ្វើតេស្តអវិជ្ជមាន២លើក ត្រូវអនុញ្ញាតឱ្យចាកចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម៕

ពាក្យទាក់ទង