តុលាការ​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ឈ្មួញ​ដី​ល្បីឈ្មោះ ទួច ហឿន ជា​បណ្ដោះអាសន្ន


​(មណ្ឌលគិរី​)៖ ទីបំផុត​! ឈ្មួញ​ដីធ្លី និង​ជា​អតីត​គ្រូបង្រៀន​ផង ត្រូវ​បាន​លោក មាស ប្រុស ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​មណ្ឌលគិរី កាលពី​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ម្សិលមិញ បានសម្រេច​ឃុំខ្លួន ថៅកែ​ដី​ម្នាក់ ពាក់ព័ន្ធ​រឿង​លួច​ដី​គេ។

សូមជម្រាប​ជូន​ថា ជន​ត្រូវ​ចោទ ឈ្មោះ ទូច ហឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅ​ក្នុង​ក្រុង​សែនមនោរម្យ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ស្របច្បាប់​, ធ្វើឲ្យខូច​ខាត​ដោយចេតនា​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​៕(ANN ឌឹម សឿន​)

តុលាការ​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ឈ្មួញ​ដី​ល្បីឈ្មោះ ទួច ហឿន ជា​បណ្ដោះអាសន្ន


ពាក្យទាក់ទង