ក្រុមហ៊ុន មហា​រដ្ឋា ត្រេ​ឌីង នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ជូន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្ដាល

​(កណ្ដាល​)៖ លោក អ៊ុ​ក រដ្ឋា អគ្គនាយក ក្រុមហ៊ុន មហា​រដ្ឋា ត្រេ​ឌីង និង​សហការី នៅ​រសៀល​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ប្រគល់​ជូន សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​កណ្ដាល។

អំណោយ​មនុស្សធម៌​ដែល​ត្រូវ​ប្រគល់​ជូន​នា​ពេលនោះ​រួមមាន៖ អង្ករ ចំនួន ១០តោន​, ត្រីខកំប៉ុង ចំនួន ៣០កេស និង​ខ្ទឹមស​ចំនួន ៦០០គីឡូក្រាម។

លោក អ៊ុ​ក រដ្ឋា អគ្គនាយក ក្រុមហ៊ុន មហា​រដ្ឋា ត្រេ​ឌីង បាន​លើកឡើង​ថា បើ​ទោះជា​អំណោយ​ទាំងនេះ មាន​ចំនួន​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​វា​កើត​ចេញពី​សេចក្តី​ពេញចិត្ត​ក្នុង​ការចូលរួម​ចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ក្នុង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​គ្រាដែល​ប្រទេសជាតិ​កំពុង​ជួប​វិបត្តិ​ជំងឺឆ្លង Covid​-19។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃលែង​ដែល​បាន​ទទួល​នូវ​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន មហា​រដ្ឋា ត្រេ​ឌីង នា​ពេលនេះ។

ឯកឧត្តម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ លោក និង​លោកស្រី​ជា​សប្បុរសជន ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដោយ​ទឹកចិត្ត​ជ្រះថ្លា ចំ​ពេល​ដែល​ប្រទេសជាតិ​កំពុង​ត្រូវការ​ជាចាំបាច់​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ជំងឺ Covid​-19។

ឯកឧត្តម គង់ សោភ័ណ្ឌ សន្យា​ថា សាខា​កាកបាទក្រហម​កម្ពុជា នឹង​យក​អំណោយ​ដ៏​សប្បុរស​ទាំងនេះ​ទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​នៅក្នុង​កម្មវិធី​ប្រយុទ្ធ​ការ​រីក​រាលដាល នៃ​ជំងឺ Covid​-19 នៅក្នុង​ខេត្តកណ្តាល ដោយ​គ្មាន​ការរើសអើង​ចំពោះ​ពូជសាសន៍ សាសនា ឬនិន្នាការ​នយោបាយ​ឡើយ និង​ឲ្យបាន​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង ៧របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ។

ឯកឧត្តម អភិបាលខេត្ត ក៏​សូមជូនពរ​ដល់​លោក លោកស្រី និង​សហការី​ទាំងអស់ ឲ្យបាន​ប្រកបដោយ​ពុទ្ធពរ​ទាំង ៤ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕(ANN 007​)

ពាក្យទាក់ទង