រឿង​ Fast and Furious 9 ចាប់ផ្ដើម​ថត​នៅ​ថៃ​ហើយ​

ទំហំអក្សរ៖

(ពិភពលោក)៖ ខ្សែភាពយន្ត Fast and Furious9 បានចាប់ផ្ដើមការថតថ្ងៃទីមួយជាផ្លូវការកាលពីម្សិលមិញនេះនៅភាគខាងត្បូងប្រទេសថៃចាប់ផ្ដើមពីតំបន់ Khao Thong ខេត្ត Krabi។

រឿង​ Fast and Furious 9 ចាប់ផ្ដើម​ថត​នៅ​ថៃ​ហើយ​

ទីតាំង​ថត​ត្រូវ​បាន​បិទបាំង​ជិត​ពី​ភ្នែក​មហាជន​ដោយមាន​សន្តិសុខ​នៅចាំ​យាម​ចាប់​អ្នក​ដែល​លួចចូល​មើល​ដំណើរការ​នៃ​ការ​ថត​ខ្សែភាពយន្ត​បែប​វាយប្រហារ​នេះ​។ឈុត​ឆាក​នៅ​ប្រទេស​ថៃ​នឹង​ត្រូវ​ថត​នៅ​ទីតាំង​ចំនួន៨ដោយមាន៥ទីតាំងនៅ​ខេត្ត​ Krabi​ មួយ​ទីតាំងនៅ​ខេត្ត​ Phang​ Nga​ និង២ទីតាំងនៅ​ទីក្រុង​ Surat​ Thani​។

រឿង​ Fast and Furious 9 ចាប់ផ្ដើម​ថត​នៅ​ថៃ​ហើយ​

ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​លោក​ Apichai​ បាន​ច្រាល​ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ថា​មាន​តួអង្គ​មួយចំនួន​បាន​មកដល់​ប្រទេស​ថៃ​ ដើម្បី​ថត​ភាពយន្ត​នេះ​។ លោក​និយាយ​ថា​៖ ”មិន​ពិត​នោះ​ទេ​។ យើង​បាន​ដំណឹង​មក​ថា​មានតែ​តួអង្គ​ជំនួស​ប៉ុណ្ណោះ​នឹង​ថត​នៅ​ទីនេះ​។ តួអង្គ​សំ​ខាន់​ៗនឹង​មិន​បង្ហាញមុខ​ឡើយ​”។

រឿង​ Fast and Furious 9 ចាប់ផ្ដើម​ថត​នៅ​ថៃ​ហើយ​

ការ​ថត​ខ្សែភាពយន្ត​ Fast​ and​ Furious​ 9 នៅ​ប្រទេស​ថៃ​នឹង​បន្ត​រហូតដល់​ថ្ងៃទី២៧ខែកក្កដា​នេះ​ដោយ​ថៃ​អាច​ទទួល​បាន​ចំណូល៣៤០លាន​បាត​ (ដែល​ស្មើ​ប្រមាណ១១លាន​ដុល្លារ​)។ កាលពី​ថ្ងៃ២៥មិថុនា​កន្លងទៅ​ជា​ថ្ងៃទី១នៃ​ការ​ចាប់ផ្ដើម​ថត​ភាពយន្ត​ Fast​ and​ Furious​ 9 ដែល​មាន​តួអង្គ​សំ​ខាន់​ៗបាន​ចូលរួម​ដូចជា​ Vin​ Diesel​ និង​ Michelle​ Rodriguez​ ដែល​ធ្វើឡើង​នៅ​ប្រទេស​អង់គ្លេស​៕

រឿង​ Fast and Furious 9 ចាប់ផ្ដើម​ថត​នៅ​ថៃ​ហើយ​


ពាក្យទាក់ទង