ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​គ្រាដែល​នាង​បាន​ដើរកាត់​ភ្លៀង​នៅ​ក្រៅ​ភូមិ​


(ព្រះវិហារ​)៖ ស្ត្រី​វ័យ​ជិត ៤០ឆ្នាំ​ម្នាក់ ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗនៅកន្លែង​កើតហេតុ ខណៈ​នាង​កំពុង​ដើរ​កាត​ភ្លៀងកក់ខែ នៅ​វាល​ខាងក្រៅ​ភូមិ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៤រសៀល​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅ​ចំណុច​ទំនប់​សី​ម៉ា ស្ថិត​ក្នុង​ភូមិ​ស្វាយ ឃុំ​រំដោះស្រែ ស្រុក​ជាំ​ក្សាន្ដ ខេត្តព្រះវិហារ។

លោក​វរសេនីយ៍ទោ ឱ សេង អធិ​កា​ស្រុក​ជាំក្សាន្ត បាន​ឲ្យដឹង​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ សួស ណាំ អាយុ ៣៧ឆ្នាំ ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈ​នាង​កំពុង​ដើរកាត់​ភ្លៀង​ដែល​លាយ​លំ​ជាមួយ​ខ្យល់​កន្រ្តាក់ និង​មាន​បាតុភូត​រន្ទះ។

ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច​ជំនាញ បាន​ប្រគល់​សព​ស្ត្រី​រងគ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕(ANN សួន ក្រែង​)

ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​គ្រាដែល​នាង​បាន​ដើរកាត់​ភ្លៀង​នៅ​ក្រៅ​ភូមិ​
ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​គ្រាដែល​នាង​បាន​ដើរកាត់​ភ្លៀង​នៅ​ក្រៅ​ភូមិ​


ពាក្យទាក់ទង