ផាកពិន័យ​ស្ថានីយប្រេង​ឥន្ធនៈ​ចំនួន ៣ទីតាំងនៅ​ស្រុក​ព្រៃកប្បាស និង​ស្រុក​បាទី ព្រោះ​លក់​លើស​ថ្លៃ​ដែល​ក្រសួង​កំណត់​

(តាកែវ​)៖ ស្ថានីយប្រេង​ឥន្ធនៈ​ចំនួន ៣ទីតាំង នៅក្នុង​ស្រុក​ព្រៃកប្បាស និង​ស្រុក​បាទី ខេត្តតាកែវ ត្រូវ​បាន​មន្រ្តី​ជំនាញ​ផ្នែក ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្រ្កាប​ការ​ក្លែងបន្លំ សហការ​ជាមួយ​អាជ្ញា​ធពាក់ព័ន្ធ ចុះទៅ​ផាកពិន័យ បន្ទាប់ពី​ស្ថានីយ​ទាំងនេះ​លក់​ប្រេង​ក្នុង​តម្លៃ​ខ្ពស់​ខុសពី​គោលការណ៍​ណែនាំ​របស់ក្រ​សួង​ពាណិជ្ជកម្ម។

លោក ប៉ោ លាង​គង់ ប្រធាន​ការពារ​អ្នកប្រើ​ប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្រ្កាប​ការ​ក្លែងបន្លំ សាខា​ខេត្តតាកែវ បាន​ឲ្យដឹង​ថា មន្រ្តី​របស់​លោក បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ស្រុក​ព្រៃកប្បាស និង​អាជ្ញាធរ​ស្រុក​បាទី ចុះទៅ​ត្រួតពិនិត្យ​តម្លៃ​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​មួយចំនួន​នៅ​ស្រុក​ទាំង ២ខាងលើ ក្នុង​នោះ​បាន​រក​ឃើញ​ស្ថានីយ ចំនួន ៣ ដែល​លក់​តម្លៃ​ខុសពី​គោលការណ៍​ណែនាំ​របស់ក្រ​សួង​ពាណិជ្ជកម្ម។

ក្រោយ​ពិនិត្យ​រួច ក្រុមការងារ​ជំនាញ បានសម្រេច​ផាកពិន័យ​ចំនួន ២លាន​រៀល​ក្នុង១ស្ថានីយ និង​បាន​ឲ្យ​ម្ចាស់​ស្ថានីយ​ធ្វើ​កិច្ចសន្យា ដោយ​កែ​តម្រូ​វភ្លាម​ៗនូវ​តម្លៃ​ដែល​ដាក់​លក់ ឱ្យ​ត្រឹមត្រូវ ដោយ​ស្រប​ទៅតាម​ការណែនាំ​របស់ក្រ​សួង​ពាណិជ្ជកម្ម។ ​

លោក ប៉ោ លាង​គង់ បន្ត​ថា មន្រ្តី​ជំនាញ និង​អាជ្ញា​ធពាក់ព័ន្ធ ក៍​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ស្ថានីយ៍ ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ទាំងអស់​នៅក្នុង​ខេត្តតាកែវ ត្រូវលក់​ទៅតាម​ការ​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ចៀសវាង​ការ​លក់ និង​ដាក់​តម្លៃ​លក់​ខុសពី​ក្រសួង​ដែល​បាន​ណែនាំ ដែល​នឹង​នាំឲ្យមាន​ផលវិបាក​ដល់​ខ្លួន​នៅពេល​ដែល​មន្រ្តី​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ​ឃើញ។ ​

លោក បន្ថ​ថា មន្រ្តី​ជំនាញ និង​អាជ្ញា​ធពាក់ព័ន្ធ នឹង​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​ជា​បន្ត​ទៀត​នៅ​តាម​ដេប៉ូ និង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ ហើយ​ប្រសិនបើ​រក​ឃើញ​ស្ថានីយ ដែល​បាន​ផាកពិន័យ​ម្ដង​ហើយ នៅតែ​បន្ត​លក់​ខុសពី​សេចក្ដីជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម នោះ​មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕(ANN ដូនកែវ​)

ពាក្យទាក់ទង