លោក សេង រតនៈ ក្រឡា​បញ្ជី នៃ​​អយ្យការ​​អម​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ បរិច្ចាគ​​បៀ​វត្ស​​ចំនួន ២​សែន​​រៀល រយៈ​ពេល ៦​ខែ ជូន​​គណៈ​កម្មា​ធិការ​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ជំងឺ Covid​-19

​(ភ្នំពេញ​)៖ ក្រោម​ស្មារតី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ Covid​-19 ដែល​កំពុង​រីក​រាលដាល​នៅ​លើទឹក​ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សេង រតនៈ ក្រឡាបញ្ជី នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​ខ្លួន​ចំនួន ២សែន​រៀល រយៈពេល ៦ខែ ចាប់ពី​ខែឧសភា ដល់​ខែតុលា ឆ្នាំ២០២០នេះ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN 007​)

ពាក្យទាក់ទង