ឯកឧត្តម តឹក​រ៉េ​ត សំរេច នាំ​យក​អំណោយ​ទៅ​ប្រគល់​ជូន​រដ្ឋបាល​ក្រុង​ព្រះសីហនុ​ ​

(ព្រះសីហនុ​)៖ ឯកឧត្តម តឹក​រ៉េ​ត សំរេច ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ក្រុង​ព្រះសីហនុ នៅ​ព្រឹក ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ បាន​នាំ​យក​អំណោយ​ឧបត្ថម្ភ​របស់ ឯកឧត្តម សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ ទៅ​ប្រគល់​ជូន​រដ្ឋបាល​ក្រុង​ព្រះសីហនុ ដើម្បី​ចាត់ចែង​បែងចែក​ជូន​ក្រុមការងារ​ចុះ​ជួយ​ក្រុង និង​សង្កាត់​ទាំង៤ ក្នុង​ក្រុង​ព្រះសីហនុ និង​តាម​គោលដៅ​ចាំបាច់។

ឯកឧត្តម តឹក​រ៉េ​ត សំរេច បាន​ថ្លែងអំណរគុណ ដល់​ការ​ខិតខំ​ប្រឹងប្រែង​ចូលរួម​ទប់ស្កាត់​ការពារ​ជំងឺ Covid​-19 របស់​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ តាំងពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់លើ​ដែល​បាន​យកចិត្ត​ទុកដាក់ ដោយ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ នៅ​តាម​ទី​សាធារណៈ តាម​មូលដ្ឋាន សហគមន៍ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​ចូលរួម សហការ ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ការពារ​ចៀស​ឱ្យ​បាន​ពី​ជំងឺ Covid​-19 ដែល​កំពុងតែ​មានការ​រាតត្បាត​នៅក្នុង​សាកលលោក​ជាពិសេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ​

ឯកឧត្តម បាន​បន្ថែម​ទៀត​ថា ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ សូមឲ្យ​មានការ​ណែនាំ និង​តាមដាន​បន្ថែម​ទៀត ហើយក៏​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កាត់បន្ថយ​នូវ​ការ​ជួបជុំ និង​ការពារ​ដើម្បី​កុំ​អោយ​ឆ្លង​ជំងឺ Covid​-19 ទាំងអស់គ្នា។

លោក អ៉ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​លើកឡើង​ថា នៅ​ក្រុង​ព្រះសីហនុ​មាន​ពលករ​ចំនួន ១០នាក់ (ស្រី ៥នាក់​) ដែល​បាន​មក​ពី​ប្រទេស​ថៃ ដោយ​មនុស្ស៥នាក់​ក្នុងចំណោម ១០នាក់ ដែល​ដាក់​ដាច់ដោយឡែក​ដើម្បី​តាមដាន​សុខភាព​គ្រប់ ១៤ថ្ងៃហើយ​នោះ គឺ​ពួក​គាត់​មាន​សុខភាព​ធម្មតា ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​ក្រុមការងារ​នឹង​នៅតែ​បន្ត​តាមដាន​សុខភាព​របស់​ពួក​គាត់​ជាប្រចាំ។

លោក អ៉ី សុខ​ឡេង អភិបាលក្រុង បាន​បន្ត​ទៀត​ថា ទូទាំង​ក្រុង​ព្រះសីហនុ​ក្រោយពី​ក្រុមការងារ​ធ្វើសកម្មភាព​ផ្សព្វផ្សាយ​ពី​ការ​ការពារ​ជំងឺ Covid​-19 សង្កេតឃើញ​ថា​ពួក​គាត់​បាន​យល់ដឹង​ច្រើន​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ប៉ុន្តែ​ថ្មី​ៗនេះ​ដោយសារតែ​ស្ថានភាព​ប្រទេស​យើង​មិនទាន់​មាន​អ្នក​ស្លាប់ ហើយ​មាន​អ្នកជា​សះស្បើយ​ច្រើន ដូចនេះ​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់បីដូចជា​មិន​មានការ​ភ័យខ្លាច​នឹង​ព្រួយ​បា​រម្ម​ណ៍​ដូច​កាលពីមុន​នោះ​ឡើយ ដោយ​ពួក​គាត់​នៅតែ​បន្ត​ការ​ជួបជុំគ្នា​ដូចធម្មតា។

ជាចុងក្រោយ​លោក​អភិបាលក្រុង សូម​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ប្រមាថ​ជំងឺ​នេះ ព្រោះ​វា​មិនទាន់​មាន​ថ្នាំ​ណា​ប្រាកដ​ដើម្បី​ព្យាបាល​នោះ​ទេ​៕(ANN កុប ហ្វា​រីត​)

ពាក្យទាក់ទង