អ្នកភូមិបាញ់ឆ្គោល ដែលប្រកបរបរស្មូនឆ្នាំងជួបបញ្ហាជីវភាពព្រោះតែជំងឺ Covid-19 ស្នើប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍ពន្យាការសងបំណុល

(កំពង់ឆ្នាំង​)៖ អ្នកភូមិ​បាញ់​ឆ្គោល នៃ​ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ដែល​មានមុខ​របរ​ជា​អ្នក​ស្មូនឆ្នាំង បាទ​ត្អូញ​ត្អែ ពី​សង្វាក់​ផលិតកម្ម​របស់​ពួក​គាត់​មិន​ដំណើរការ ល្អ​ដូចមុន​សោះ​ដោយសារតែ​បញ្ហា​ផ្ទុះ​ជំងឺ Covid​-19។

បញ្ហា​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គាត់ ពិសេស​គ្រាដែល​ពួក​គាត់​កំពុង​ជំពាក់ប្រាក់​ធនាគារឯកជន ដែល​មក​បង្ខំ​ទារប្រាក់​ជា​រៀងរាល់ថ្ងៃ។ហេតុដូច្នេះ​ហើយ ពួក​គាត់​ស្នើសុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​អន្តរាគមន៍​ដល់​ធនាគារ ឯកជន ដើម្បី​សូម​ពន្យារពេល​ការ​បង់ប្រាក់​ដល់​ពួក​គាត់​ផង។

លោក អុន ជីវ័ន្ត អាយុ ២៥ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ និង​ជា​អ្នក​ផលិត​ចង្ក្រាន​ដី បាន​និយាយ​ឲ្យដឹង​ថា ដោយសារតែ​ជំងឺ Covid​-19 ធ្វើឲ្យ​មុខរបរ​របស់​គាត់​មិន​ដំណើរការ លក់​មិន​ចេញ​ឡើយ ពេលនេះ​ចង្រ្កាន​គាត់​បាន​សល់​ពេញផ្ទះ​ទាំងអស់​ទៅ​ហើយ។ ពេល​ដែល​មិនទាន់​មាន​កើតមាន​ជំងឺ Covid​-19 ចង្ក្រាន របស់​គាត់​បាន​ដឹក​ចេញទៅ​លក់​ដល់​ខេត្ត​ព្រះសីហនុ ខេត្តបាត់ដំបង និង​ខេត្ត​ស្ទឹងត្រែង ដោយ​ចំណាយពេល​ពី ១០ទៅ ១៥ ថ្ងៃ​ទើប​ត្រឡប់​ដល់​មក​ផ្ទះ​វិញ ដោយ​បាន​ចំណូល​សម​ល្មម​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ធូ​ធា​គ្រាន់បើដែរ។ ប៉ុន្តែ​ពេលនេះ​ចង្ក្រាន​របស់​គាត់​មិន​ដំណើរការ​ដូចមុន​ទៀត​ឡើយ ណាមួយ​រូប​គាត់ ក៍​ដូចជា​អ្នកភូមិ​បាញ់​ឆ្គោល សុទ្ធតែ​បាន​ជំពាក់​ធនាគារ ទើប​ជួប​បញ្ហា​បង់ប្រាក់​បង្វិល​យឺតយ៉ាវ។

ចំណែក​ស្ត្រី ស៊ុន សារូ និយាយ​ថា​ដោយសារតែ​ជំងឺ Covid​-19 សិប្បកម្ម​ផលិ​តចង្ក្រាន្តរបស់​គាត់​មិន​អាច​ដឹក​ចេញ​បានទេ ម៉ូយ​របស់​គាត់​ដែល​ធ្លាប់​ដឹក​យក​ទៅ​លក់​នៅ​ខេត្ត​ផ្សេង ត្រូវ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ភូមិ​គេ​ទេ ដោយសារ​ខ្លាច​ឆ្លង​ជម្ងឺ Covid​-19។ ម្យ៉ាងវិញទៀត​ម៉ូយ​ដែល​ធ្លាប់​បញ្ជាទិញ​ចង្ក្រាន​របស់​គាត់ ក៏បាន​ទូរស័ព្ទ ខ្លះ​ឆាត និង​ខ្លះទៀត​មក​ប្រាប់​ដោយ​ផ្ទាល់​ថា​មិន​យក​ទេ មិនបាច់​ផ្ញើ​ទៅ​ទេ ។

លោកស្រី បញ្ជាក់​ថា គាត់​បាន​ជំពាក់​ធនាគារឯកជន ពេល​គេ​មក​ទារប្រាក់​គាត់​ប្រាប់​ពី​បញ្ហា​សេដ្ឋកិច្ច​របស់​គាត់​ធ្លាក់ចុះ​មិន​ដំណើរការ ហើយ​ស្នើសុំ​ពន្យារពេល ត្រូវ​បាន​បុ​គលិក​ធនាគារឯកជន ប្រាប់​ថា​មិន​អាច​ធ្វើ​បាន​ឡើយ បើ​បែបនេះ​ខូ​ចក្រេ​ឌីត​អស់ហើយ ថ្ងៃក្រោយ​មិន​អាច​ខ្ចីប្រាក់​បាន​ទៀត​ទេ តែ​យ៉ាងនេះ​បុគ្គលិក​ធនាគារឯកជន​រូប​នោះ​ក៏​យក​សំណើ​របស់​គាត់​ដាក់​ជូន​ទៅ​ថ្នាក់លើ​ដែរ។ 

ជាចុងក្រោយ​ស្ត្រី​រូប​នោះ​បាន​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​អន្តរាគមន៍​ដល់​ធនាគារឯកជន​សូម​ជួយ​ពន្យា​ពេល​ដល់​អ្នក​ផលិត​ស្មូនឆ្នាំង ក្នុង​ភូមិ​បាញ់​ឆ្គោល ដែល​មាន​ប្រមាណ ៨០ភាគរយ​នេះ​ផង។

សូម​បញ្ជាក់​ថា អ្នកភូមិ​បាញ់​ឆ្គោល ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ក្រៅពី​មុខរបរ​ធ្វើស្រែ​ចម្ការ គឺ​ពួក​គាត់​ប្រកបរបរ​ស្មូនឆ្នាំង​ដោយ​ធ្វើ​សង្ក្រាន ក្អម ឆ្នាំង និង​របស់​ប្រើ​ប្រាស់​ផ្សេង​ៗជាដើម ដើម្បី​ផ្គត់ផ្គង់​ជីវភាព ប៉ុន្តែ​ដោយ សារ​តែ​ជំងឺ Covid​-19 បាន​ធ្វើឲ្យ​មុខរបរ​នេះ​ត្រូវ​បាន​ជាប់​គាំង​មិន​ដំណើរការ​៕(ANN សាន្ត ផល្លា​)

ពាក្យទាក់ទង