កម្ពុជា ផ្ដើមសម្ពោធស្តង់ផលិតផល សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩

ទំហំអក្សរ៖

(ក្វាងស៊ី, ចិន)៖ កម្ពុជា នារសៀលថ្ងៃទី២០កញ្ញា នេះ បានសម្ពោធស្តង់លក់ផលិតផលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងក្នុងឱកាសនោះថា​ ការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន នេះ គឺដើម្បីបង្ហាញពីភាពស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ និងស្មើភាពគ្នារបស់កម្ពុជា ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងចូលរួមផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជា សម្រាប់ជំរុញការនាំចេញ ផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងរិតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអន្តរជាតិ ជាដើម។ល។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ ក្រសួងពាណិជ្ជកម្ម កម្ពុជា បានដឹកនាំពាណិជ្ជករមកចូលរួមមានចំនួន ៩៩ ក្រុមហ៊ុន និងមានស្តង់សរុបចំនួន ១៤៥ស្តង់ ក្នុងនោះ ស្តង់ផលិតផលកសិកម្មមានចំនួន ៤១ស្តង់ ស្មើ២៨%, សេវាកម្ម និងគម្រោងវិនិយោគ ២៨ស្តង់ ស្មើ១៩%, ម្ហូបអាហារ និងភេសជ្ជ: ២២ស្តង់ ស្មើ១៥%, សិប្បកម្ម ៣៥ស្តង់ ស្មើ២៤% និងផលិតផលវត្ថុអនុស្សាវរីយ៍ ចំនួន ១៩ស្តង់ ស្មើនឹង ១៣%៕ វិទូរ្យ

កម្ពុជា ផ្ដើមសម្ពោធស្តង់ផលិតផល សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ កម្ពុជា ផ្ដើមសម្ពោធស្តង់ផលិតផល សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ កម្ពុជា ផ្ដើមសម្ពោធស្តង់ផលិតផល សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ កម្ពុជា ផ្ដើមសម្ពោធស្តង់ផលិតផល សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩