ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ ចុះ​អប់រំ និង​ចែក​សម្ភារ​ការពារ​ជំងឺ Covid​-19 នៅ​ឃុំ​ត្រាចទង​

(ភ្នំពេញ​)៖ ឯកឧត្តម លី សុន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ឧដុង្គ និង​លោក ឡាយ វិច្ឆិកា សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នេះ បាន​ចុះ​ជួប អប់រំ ផ្សព្វផ្សាយ អំពី​ការ​ការពារ​ជំងឺ Covid​-19 ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រាចទង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។

ជាមួយគ្នា​នោះ ក្រុមការងារ ក៏បាន​នាំ​យក​នូវ​សម្ភារ​មួយចំនួន​រួមមាន ក្រមា សាប៊ូ​ដុំ សាប៊ូម្សៅ ទៅ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣០គ្រួសារ​នៅក្នុង​ឃុំ​ត្រាចទង​នេះ​ផង​ដែរ។ក្រុមការងារ បាន​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ផល​ប៉ះពាល់ និង​បង្កា ទប់ស្កាត់ ការ​រាតត្បាត​នៃ​ជំងឺ Covid​-19 ជូន​ប្រជាពលរដ្ឋ។

ទន្ទឹម​នឹង​នោះ​ដែរ ក្រុមការងារ ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន គោរព​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល ជាពិសេស​ត្រូវ​ធ្វើ​អនាម័យ​ឲ្យបាន​ជាប្រចាំ និង​រស់នៅ​ស្អាត​គ្រប់ពេលវេលា ដើម្បី​គ្រប់គ្នា​ចាក​ផុត​ពី​ជំងឺ Covid​-19​៕(ANN 007)

ពាក្យទាក់ទង