អនុប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ​បរិច្ចាគ​បៀវត្ស​ចំនួន ២សែន​រៀល រយៈពេល ៥ខែ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19​

(សៀមរាប​)៖ ក្រោម​ស្មារតី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ Covid​-19 ដែល​កំពុង​រីក​រាលដាល​នៅ​លើទឹក​ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​វរ​សនីយ៍​ត្រី ឡុង ចាន់​រិទ្ធ អនុប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅ​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​ខ្លួន​ក្នុង​មួយ​ខែ​ចំនួន ២សែន​រៀល រយៈពេល ៥ខែ ចាប់ពី​ខែឧសភា ដល់​ខែកញ្ញា ឆ្នាំ២០២០នេះ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN តាំង ហូ​)

ពាក្យទាក់ទង