ជយោ​! អ្នកជា​សះស្បើយ​ពី​ជំងឺ Covid​-19 នៅ​កម្ពុជា មាន​ចំនួន​ច្រើនជាង អ្នក​ឆ្លង​ហើយ​!

(ភ្នំពេញ​)៖ ក្រសួងសុខាភិបាល កម្ពុជា នៅ​ព្រឹក​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បាន​ប្រកាស​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid​-19 ថ្មី​ចំនួន​ម្នាក់។

ជាមួយគ្នា​នេះ ក្រសួងសុខាភិបាល បញ្ជាក់​ថា រហូតមកដល់​ពេលនេះ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ Covid​-19 ចំនួន ៥នាក់​បន្ថែម​ទៀត ធ្វើឲ្យ​ចំនួន​អ្នកជា​កើន​ដល់ ៥៨នាក់។

ចំណែក​អ្នកជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បាន​ធ្លាក់ចុះ​មក​ត្រឹម​ចំនួន ៥៧នាក់ នៃ​អ្នក​ឆ្លង​សរុប ១១៥នាក់​៕(ANN 007​) ​

ពាក្យទាក់ទង