ក្រុមហ៊ុន​បុរី​ប៉េង​ហួត បូម​ខ្សាច់​លុប​ដី​ដែល​តុលាការ​ចេញដីកា​រក្សា​ការពារ​តាម​បណ្តឹ​ងរ​បស់​ពលរដ្ឋ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទិញ​ពី​លោកស្រី​ឧកញ៉ា ស៊ុយ សុ​ផាន​ ​

(ភ្នំពេញ​)៖ បើ​ទោះជា​មាន​ដីកា​រក្សា​ការពារ​ពី​ស្ថាប័ន​តុលាការ ក៏ដោយ​ចុះ ក៏​ក្រុមហ៊ុន​បុរី​ប៉េង​ហួត នៅតែ​បន្ត​បូម​ខ្សាច់​ចាក់​លុប ដី​ដែល​កំពុង​មាន​ទំនាស់ ទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ រវាង​ម្ចាស់ដី​ឈ្មោះ គង់ វិចិត្រ និង​ឈ្មោះ ចាន់ ស្រី​យ៉ា ជាមួយ​លោកស្រី​ឧកញ៉ា ស៊ុយ សុ​ផាន ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ​

រហូតមកដល់​រសៀល​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ដី​ទំនាស់​ដែល​មាន​ទទឹង ៤៥ម៉ែត្រ និង​បណ្តោយ ១២០ម៉ែត្រ ត្រូវ​បាន​ម្ចាស់​លោក គង់ វិចិត្រ និង​លោកស្រី ចាន់ ស្រី​យ៉ា អះអាង​ថា ក្រុមហ៊ុន​បុរី​ប៉េង​ហួត បូម​ខ្សាច់​ចាក់​លុប​បាន​ជាង ៧០ភាគរយ​ទៅ​ហើយ ដោយ​ពុំ​គោរព និង​អនុវត្ត​ដីកា​រក្សា​ការពារ​របស់​ស្ថាប័ន​តុលាការ​នោះ​ទេ។

យោង​តាម​ដីកា ចាត់ចែង​ជា​បណ្ដោះអាសន្ន ចុះ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ របស់​លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ហាមឃាត់​ភាគី​ក្រុមហ៊ុន ប៉េង​ហួត និង​បក្ខ​ពួក​ផ្អាក ការ​ចាក់​ដី ឈូស​ឆាយដី សាងសង់​សំណង់ ផ្សេង​ៗនៅ​លើ​ដី មិន​ឲ្យ​លក់ដូរ ជួល បញ្ចាំ ដាក់​ហ៊ី​ប៉ូ​តែក ផ្ទេរ​កម្មសិទ្ធិ ធ្វើអំណោយ និង​ធ្វើសកម្មភាព​គ្រប់យ៉ាង​ជា​បណ្ដោះអាសន្ន​លើ​ដី​ទំហំ ទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ​

ការ​ចេញដីកា​រក្សា​ការពារ​ដី​ខាងលើ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ភាគី​ម្ចាស់ដី​ឈ្មោះ គង់ វិចិត្រ និង​លោកស្រី ចាន់ ស្រី​យ៉ា បាន​ដាក់ពាក្យ​ស្នើសុំ និង​កំពុង​ប្តឹង​តវ៉ា​ចំពោះ ការ​លួច​លក់​ដី​របស់​ពួក​គេ​នៅ​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ក្រុមហ៊ុន​របស់​លោកស្រី ឧកញ៉ា ស៊ុយ សុ​ផាន បាន​ធ្វើ​ប្លង់​គ្រប់​យក​ដី​នោះ​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​បុរី​ប៉េង​ហួត។ ​

យោង​តាម​កំណត់ហេតុ​ប្រជុំ​ដោះស្រាយ​ករ​ណី​បណ្តឹ​ងរ​បស់​ម្ចាស់ដី​ឈ្មោះ គង់ វិចិត្រ នៅ​សាលា​ខណ្ឌ​ច្បារអំពៅ ដែល​មាន​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ជា​ប្រធាន​អង្គប្រជុំ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ភាគី​លោក គង់ វិច​ត្រ បាន​អះអាង​ថា ក្រុមហ៊ុន​បាន​បូម​ខ្សាច់​លុប​លើ​ដី​របស់​ខ្លួន (មាន​ទីតាំង និង​ទំហំ​ខាងលើ​) ដែល​បាន​ទិញ​ពី​ឈ្មោះ យឹម សា​រុន កាលពី​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ដោយមាន​ការ​ទទួលស្គាល់​ត្រឹមត្រូវ​ពី​អាជ្ញាធរ ភូមិ សង្កាត់ និង​ខណ្ឌ ដូច្នេះ​ភាគី​លោក​ស្នើ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់​ទីតាំង​ដី​របស់​លោក និង​ដី​របស់​ក្រុមហ៊ុន​របស់​លោកស្រី ឧកញ៉ា ស៊ុយ សុ​ផាន ឡើងវិញ។

ចំណែក​ភាគី​លោក អ៊ឹ​ង សុខ​ហេង ជា​តំណាង​ឲ្យ​លោកស្រី ឧកញ៉ា ស៊ុយ សុ​ផាន បាន​លើកឡើង​ថា នៅ​ឆ្នាំ២០១៨ ឈ្មោះ យឹម សា​រុន បាន​លក់​ដី​នៅ​ភូមិ​ស្វាយ​តា​អុក ទំហំ ៥៧,៥០០ម៉ែត្រការ៉េ ជូន​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ទាំងអស់ និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ។

ចំណែក​លោក យឹម សា​រុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ថា លោក​ពិតជា​បាន​លក់​ដី​ទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ គង់ វិចិត្រ និង​ឈ្មោះ ចាន់ ស្រី​យ៉ា យ៉ាង​ពិតប្រាកដ។

ដោយឡែក​លោក លឹម ពី ប្រធាន​ការិយាល័យភូមិបាល​ខណ្ឌ​ច្បារអំពៅ បាន​ថ្លែង​ថា តាម​ការ​ផ្ទៀងផ្ទាត់​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ឃើញថា បាន​គ្រប់​លើ​ដី​របស់​ឈ្មោះ គង់ វិចិត្រ និង​ឈ្មោះ ចាន់ ស្រី​យ៉ា ទាំងស្រុង ហើយ​ការអនុវត្ត​ចុះបញ្ជី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​នេះ គឺ​ធ្វើតាម​នីតិវិធី ដោយមាន​លោកស្រី ឧកញ៉ា ស៊ុយ សុ​ផាន ជា​អ្នកចូលរួម និង​ដើរ​ចង្អុលបង្ហាញ​ទីតាំង​ព្រំ​ដី និង​លោកស្រី ឧកញ៉ា ស៊ុយ សុ​ផាន បាន​ធានាអះអាង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ប្រសិនបើ​ដី​នោះ​ជាន់លើ​ដី​របស់​ពលរដ្ឋ។

គួរ​បញ្ជាក់​ថា សំណុំរឿង​ដីធ្លី​មួយ​នេះ កំពុង​តតាំងគ្នា តាមផ្លូវ​តុលាការ នៅឡើយ​ខណៈ​ដែល​ភាគី​ជនរងគ្រោះ​ជា​ម្ចាស់ដី​ចេះតែ​ដើរ​ប្តឹង​ទប់ស្កាត់ ចំណែក​ភាគី​ទិញ និង​យក​ដី​នោះ​ទៅ​លក់ ចេះតែ​បន្ត​បំពាន​ដីកា​របស់​តុលាការ​ដែល​បាន​ចេញ​ជាធរមាន​រួចហើយ​៕(ANN 007​) 

ពាក្យទាក់ទង