ទូតបារាំង គ្រោងបើកទ្វារឲ្យសាធារណៈជន ចូលទស្សនាឧទ្យាន ថ្ងៃទី២១ កញ្ញា

ទំហំអក្សរ៖

(ភ្នំពេញ)៖​ ដូចរាល់ដងដែរ, ប៉ុន្តែ​នៅថ្ងៃទី២១កញ្ញា ចុងសប្ដាហ៍ នេះ ដោយចំលើទិវាបេតិ​កភណ្ឌ ទូតបារាំងប្រចាំទីក្រុងភ្នំពេញ បានប្រកាស​ឲ្យសាធារណៈជន ចូលទស្សនាឧទ្យាន​របស់ខ្លួន ដែលមានទីតាំងក្នុងស្ថានទូតដោយសេរី, ដោយមិនបាច់ចុះឈ្មោះជាមុននោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទូតបារាំង នាថ្ងៃទី១៨ កញ្ញា នេះឲ្យដឹងថា ឧទ្យានោះមានដើមឈើជាង២រយដើម និងជាង៥០ប្រភេទផ្សេងៗគ្នា រួមទាំងវត្ថុសិល្បៈ ដែលជាស្នាដៃ របស់សិល្បករបារាំង និងខ្មែរ ដាក់តាំងនៅទីនោះផងដែរ ។

កម្មវិធីចូលទស្សនា​ នឹងចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល (រួមទាំងពេលថ្ងៃត្រង់ពីម៉ោង១២ដល់ម៉ោង២រសៀលផងដែរ ។ តែយ៉ាងណាក៍ដោយទូតបានបញ្ជាក់ថា មិនអនុញ្ញាតឱ្យយក​ចំណី​អាហារ ភេសជ្ជៈ (លើកលែងទឹក) និង​កាបូប​ធំៗចូលនោះទេ៕ កែវ រំចង់

ទូតបារាំង គ្រោងបើកទ្វារឲ្យសាធារណៈជន ចូលទស្សនាឧទ្យាន ថ្ងៃទី២១ កញ្ញា ទូតបារាំង គ្រោងបើកទ្វារឲ្យសាធារណៈជន ចូលទស្សនាឧទ្យាន ថ្ងៃទី២១ កញ្ញា ទូតបារាំង គ្រោងបើកទ្វារឲ្យសាធារណៈជន ចូលទស្សនាឧទ្យាន ថ្ងៃទី២១ កញ្ញា