ប្រធាន ACU កោត​​សរសើរ​​វីរៈ​​នាយ និង​​ពល​ទាហាន ទិស​​ជួរ​មុខ​​​តំបន់​​ប្រាសាទ​ព្រះ​វិហារ ដែល​​មាន​​ឆន្ទៈ​​ការ​ពារ​​ទឹក​ដី

​(ព្រះវិហារ​)៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​កោតសរសើរ នាយ​និង​ពលទាហាន នៅ​ទិស​ជួរមុខ​តំបន់​ប្រាសាទព្រះវិហារ​ទាំងអស់​ដែល​មាន​ឆន្ទៈ​ស្មោះត្រង់ មនសិការ​ខ្ពស់​ចំពោះ​ការ​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​ក្នុងនាម​ជា​កងទ័ព​ដែ​លប្រ​សូត្រ​ចេញពី​រាជរដ្ឋាភិបាល​ស្របច្បាប់។

ឯកឧត្តម ប្រធាន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​អំណោយ​គ្រឿង​ឧប​ភោ​គបរិ​ភោ​ទៅ​ផ្តល់​ជូន នាយ និង​ពលទាហាន​ក្នុង​កងពលធំ​អន្តរាគមន៍​លេខ៣ប្រចាំ​ទិសទី១ តំបន់​ប្រាសាទព្រះវិហារ នា​ព្រឹក​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នោះ។

ឯកឧត្តម ឱម យិន​ទៀង បន្ថែម​ថា ស្ថាប័ន​កងទ័ព ជា​គ្រឹះ​ដ៏​រឹងមាំ ដែល​មាន​តួនាទី​ការពារ​ឯករាជ្យ និង​សុ​ខសន្តិភាព​របស់​ប្រទេសជាតិ ជាពិសេស​គឺ​ត្រូវការ​ពារ​អង្គ​ព្រះមហាក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ។

ឯកឧត្តម បន្ត​ថា បើ​ទោះជា​សព្វថ្ងៃ​នេះ​ស្ថានភាព​ជំងឺ Covid​-19 កំពុង​វាយលុក​ប្រទេស​កម្ពុជា​យ៉ាងណាក៏ដោយ ក៏​សម្ពន្ធមេត្រី​ភាព​រវាង​ថ្នាក់ដឹកនាំ​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ នៅតែ​រក្សា​បាន​ជានិច្ច​និរន្តរ៍ និង​មិន​ឯកោ​ឡើយ។

ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេ​បញ្ជា​កងពលធំ​អន្តរាគមន៍​លេខ៣ បាន​ថ្លែងអំណរគុណ ឯកឧត្តម ទេស​រដ្ឋមន្ត្រី​និង​គណៈប្រតិភូ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ចំណាយពេល​ដ៏​មាន​តំលៃ យកចិត្ត​ទុកដាក់​ចំពោះ​បងប្អូន នាយ និង​ពលទាហាន ទាំងអស់​នៅ​ជួរមុខ​នា​ពេលនេះ​៕(ANN សួន ក្រែង​)

ពាក្យទាក់ទង