PM ខេ​ត្ត​មណ្ឌល​គិរី ឃាត់ខ្លួន​ជនសង្ស័យ ៣នាក់ ក្នុងចំណោម ៥នាក់ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំដោះ​ជនសង្ស័យ​ពី​ដៃ​សមត្ថកិច្ច

​(មណ្ឌលគិរី​)៖ មាន​សេចក្តី​រាយការណ៍​មក​ថា មាន​ករណី​គួរឲ្យ​ហួសចិត្ត និង​មិន​ញញើត​ច្បាប់​មួយ​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ គឺ​ការ​វាយ​រំដោះ​ជនសង្ស័យ​ពី​ដៃ​សមត្ថកិច្ច។

លោក អៃ ចំណាប់ ប្រធានមន្ទីរ​ស្រាវជ្រាវ​យុត្តិ​ធម៍ នៃ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស ៣នាក់ ក្នុងចំណោម ៥នាក់ ដែល​លើកគ្នា​ទៅ​រំដោះ​ជន​ត្រូវ​ចោទ​ឈ្មោះ ទូច ហឿន ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី ដល់​សាលាដំបូង​ខេត្តមណ្ឌលគិរី​កាលពី​យប់​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ។លោក​បន្ត​ថា ជនសង្ស័យ​ទាំង ៣នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​គឺ ជា​ម្តាយ ,ប្រពន្ធ និង​បង​បង្កើត របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ទូច ហឿន។

ចំណែក​ជនសង្ស័យ ២នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន មាន​ម្នាក់​ជា​ឪពុកបង្កើត​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ទូច ហឿន ផង​ដែរ។

សូមជម្រាប​ជូន​ថា ជន​ត្រូវ​ចោទ ឈ្មោះ ទូច ហឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅ​ក្នុង​ក្រុង​សែនមនោរម្យ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ស្របច្បាប់​, ធ្វើឲ្យខូច​ខាត​ដោយចេតនា​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​៕(ANN ឌឹម សឿន​)

ពាក្យទាក់ទង