មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ប្រាប់​មន្ត្រី​ដែល​ទើប​ទទួល​តួនាទីថ្មី​កុំ​ប្រើអំណាច​តាមតែ​អំពើ​ចិត្ត

​(មណ្ឌលគិរី​)៖ លោក​ឧត្តមសេនីយ៍​ត្រី ហែម បូ​ណា​រ៉ែ​ល បាន​ណែនាំ​កុំ​ឲ្យ​នាយទាហាន​ដែល​ទើប​ទទួល​បាន​តួនាទី​ថ្មី ប្រើ​សិទ្ធិ​អំណាច​លើ​មន្ត្រី​ក្រោម​ឱវាទ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ។

លោក​ឧត្តមសេនីយ៍​ត្រី ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី០៦ មេសា ២០២០នេះ ដែល​លោក អ៊ុយ សម្ភស្ស ត្រូវ​តែងតាំង​ជា​នាយការិយាល័យ​បុគ្គលិក​, លោក រស់ អៀង ត្រូវ​តែងតាំង​ជា​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​សែនមនោរម្យ និង​លោក អ៊ិ​ន សុ​ភ័ក្រ ត្រូវ​តែងតាំង​ជា​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ពេជ្រាដា។

លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តមណ្ឌលគិរី បាន​ប្រាប់​ឲ្យ​មន្ត្រី​របស់​លោក​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​នានា ដើម្បី​បង្កើន​ប្រសិ​ទ្ឋ​ភាព​ការងារ និង​ត្រូវ​ចូលរួម​ឲ្យបាន​ខ្លាំងក្លា​លើ​កា​រប្រយុទ្ឋ​ប្រឆាំង​ជំងឺ Covid​-19 នៅ​តាម​សហគមន៍។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ក៏បាន​ថ្លែងអំណរគុណ ឯកឧតទ្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល បាន​ផ្តល់​ជា​សម្ភារ បង្ការ និង​សម្លាប់​មេរោគ Covid​-19 ដល់​បណ្តា​ទីបញ្ជាការ​អាវុធហត្ថ​ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​សុវត្ថិភាព​សុខភាព​កងកម្លាំង​ត្រៀម​ប្រតិបត្តិ​ការ​ការងារ​ទូរ​ទៅ​ប្រចាំថ្ងៃ។

ជាមួយគ្នា​នោះ លោក ឈឹម កាន អភិបាលរងខេត្ត​មណ្ឌលគិរី បាន​ផ្តាំផ្ញើ​ឲ្យ​នាយទាហាន​ទាំងអស់​ដែល​ទើប​ប្រកាស​តែងតាំង​ថ្មី យកចិត្ត​ទុកដាក់​គ្រប់គ្រង​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ពិសេស​នោះ ការ​បង្កើន​វេន​ល្បាត ប្រចាំការ​ដើម្បី​បង្កា​ទប់ស្កាត់​ករណី​ល្មើស​ព្រហ្ម​ទណ្ឌ​ផ្សេង​ៗកុំ​ឲ្យ​កើតមានឡើង​៕(ANN ឌឹម សឿន​)

ពាក្យទាក់ទង