អធិការ​​ក្រុង​​សៀម​រាប និង​​សប្បុ​រស​ជន នាំ​​យក​​អំណោយ​​ទៅ​​ជូន​​គ្រួសារ​​មន្ត្រី​​នគរ​បាល​​ដែល​​ទទួល​មរណ​ភាព

​(សៀមរាប​)៖ លោក ណុប សារ៉ា​ក អធិ​កា​រន​គបាល​ក្រុង​សៀមរាប និង​សប្បុរសជន​ជាច្រើន​នាក់​ទៀត កាលពី​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ បាន​នាំ​យក​អំណោយ​ទៅ​ជូន​គ្រួសារ​របស់​មន្ត្រី​នគរបាល​ដែល​ទទួលមរណភាព និង​កំពុង​ជួប​បញ្ហា​ជីវភាព។

អំណោយ​នោះ​ត្រូវ​បាន​សប្បុរសជន យក​ទៅ​ប្រគល់​ជូន​លោកស្រី ហេង ចន្ថា រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោ​ចក ក្រុង​សៀមរាប ដែល​ជា​ភរិយា​របស់​លោក​អនុសេនីយ៍ឯក​ខៀវ រិទ្ធ ជា​នគរបាល​ខេត្តសៀមរាប​ដែល​ទើប​ទទួលមរណភាព។

អំណោយ​ទាំងអស់​នោះ គឺ​សម្រាប់​ជួយ​លោកស្រី ហេង ចន្ថា យក​ទៅ​ជួសជុលផ្ទះ និង​ផ្គត់ផ្គង់​គ្រួសារ​៕(ANN តាំង ហូ​)

ពាក្យទាក់ទង