ដីរដ្ឋ៨កន្លែងត្រូវអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន លេបត្របាក់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ទំហំអក្សរ៖

(ភ្នំពេញ)៖ យោងតាមគណនី facebook របស់សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូមកពីគណបក្សខ្មែរក្រោក បានបើកការស៊ើបអង្កេត២ខែកន្លងមក យើងបានពិនិត្យឃើញបញ្ហាស្មោគគ្រោកថ្មីៗបន្ថែមទៀតដែលកំពុងសំងំក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីករណីមុនយើងខ្ញុំបានស្រាវជ្រាវរកឃើញ ម្ដងហើយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋទៅឱ្យក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី! ករណីមុនគឺបន្ទាប់ពីយើងខ្ញុំរាយការណ៍ផ្ទាល់ជូនសម្ដេចតេជោ រាជរដ្ឋាភិបាលក៏ដាក់វិធានការចេញ សជណ លេខ ១២៩៦ ឱ្យពិនិត្យសាជាថ្មី។

ដីរដ្ឋ៨កន្លែងត្រូវអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន លេបត្របាក់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

បច្ចុប្បន្នសមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែរក្រោកបានរកឃើញទៀតថា មានដីរដ្ឋជាច្រើនកន្លែងដែលលោក ឈួរ ច័ន្ទឌឿន បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងនោះមាន ដី៨ទីតាំងជាដីអតីតតារាងបាល់ ដីបន្ទាយទាហាន ដែលស្ថិតក្នុងស្រុកទឹកផុសហើយដីទាំងអស់សុទ្ធសឹងជាដីរបស់រដ្ឋហើយក្នុងចំណោមដី ៨ទីតាំង មាន៧ទីតាំងជាដីឃុបឃិតធ្វើប្លង់រឹងរួច និងបានលក់មួយទីតាំងឱ្យជនឈ្មោះ អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង ក្នុងចំណោមដីមានប្លង់រឹងទាំង៧ គឺរួមមាន៖

១៖ លេខបណ្ណ ១៧៧៦ ទំហំ៣.០០៥៨ ហិចតា(ដីដូរជាមួយបន្ទាយវរៈសេនាតូចលេខ១ )

២៖ លេខបណ្ណ ៥៦៦ ទំហំ០.១១៥៧ ហិចតា

៣៖ លេខបណ្ណ ៥៦៧ ទំហំ០.១៤៩០ ហិចតា

៤៖ លេខបណ្ណ ១៤០២ ទំហំ ០.៧២៩១ ហិចតា (ទីតាំងនេះបច្ចុប្បន្នជួលឱ្យក្រុមហ៊ុន ធ្វើផ្លូវលេខ៥៣)

៥៖ លេខបណ្ណ ១៤១៤ ទំហំ០.២៦៤២ ហិចតា (ដីនេះជាដីបាសាំងទឹករបស់កងទ័ពបច្ចុប្បន្នបានលក់ឱ្យទៅលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំងបាត់ទៅហើយ)។

៦៖ លេខបណ្ណ ១៣៩៩ ទំហំ០.១៥២៧ ហិចតាដីនេះជាប់ផ្លូវរថភ្លើង

៧៖ លេខបណ្ណ ១៣៨៤ ទំហំ១២៨០១ម៉ែត្រការ៉េ ដីអតីតតារាបាល់ទាត់។

សរុបដីចំនួន៧បណ្ណខាងលើ របស់លោកចៅហ្វាយខេត្ត គឺមានទំហំ ៥៦៩៦៦ ម៉ែត្រការ៉េជាង៥ហិកតា ដោយមិនទាន់គិតមួយប្លង់ជិតធនាគារអេស៊ីលីដា។

យើងខ្ញុំសូមបញ្ជាក់ជូនថា ដី៨ទីតាំងនេះ ដែលជាដីរបស់រដ្ឋនេះគឺយើងខ្ញុំមាន ឯកសារ ភស្តុតាង គតិយុត្តិ គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយមិនបានបូកបញ្ចូលជាមួយដី២០ទីតាំងផ្សេងទៀតនៅតំបន់ព្រៃលិចទឹក តំបន់ត្រីពង និងក្នុងទីរួមខេត្តដែលជាដីរដ្ឋនោះទេ ព្រោះខណៈនេះយើងខ្ញុំកំពុងបន្តស្រាវជ្រាវស៊ើបអង្កេតបន្ថែមទៀត។

យើងខ្ញុំសង្ឃឹមថា បណ្ដាមន្ត្រីទាំងអស់ដែលរាជរដ្ឋាភិបាលប្រគល់អំណាចឱ្យធ្វើជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបម្រើពលរដ្ឋ សូមមេត្តាចៀសវាងករណីដូចនេះ បើមិនដូចនេះថ្ងៃខាងមុខ នឹងដល់វេនអស់លោកម្ដងដូចគ្នា៕ អត្ថបទកែរសម្រួល