អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ចុះ​បង្អើល​ទីតាំង​សង្វៀន​បញ្ជល់មាន់​ដុះស្លែ​មួយ​កន្លែង ចាប់បាន​ម៉ូតូ ឡាន និង​មាន់ យក​ទៅ​ដាក់ទោស​

(ភ្នំពេញ​)៖ ទីបំផុត​ទៅ​! ទីតាំង​បនល្បែង​បញ្ជល់​មាន​ដុះស្លែ ដែលគេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​យូរឆ្នាំ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ​នោះ ត្រូវ​បាន​អាជ្ញាធរ​លើកគ្នា​ទៅ​រំខាន​ហើយ កាលពី​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ។

បើ​តាម​សេចក្តី​រាយការណ៍ ទីតាំង​ខាងលើ​នោះ ស្ថិតនៅ​ក្នុង​ដី​ឡូត៍​គ្មាន​លេខ ភូមិ​ចំពុះក្អែក១ សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ ដែលគេ​ដឹង​ថា បើក​លេង​ជាប្រចាំ​ថ្ងៃ​រាប់​សិប​ឆ្នាំ និង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ទទួល​អតិថិជន​ពីគ្រប់ទិស​ទី យ៉ាង​ល្អ​ប្រណីត ក្នុង​ការប្រព្រឹត្ត​អំពើ​ស៊ីសង​ស្ទើរគ្រប់​ប្រភេទ។

លោក​វរសេនីយ៍ទោ ម៉ៅ សឿត អធិការ​នគរបាល​ខណ្ឌ​ច្បារអំពៅ ដែល​ទើបនឹង​ឡើង​ថ្មី បាន​ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ ដោយសារតែ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​អាជ្ញាធរ​បានដឹង។

ដូច្នេះ​មានន័យថា អស់​ជា​យូរឆ្នាំ​កន្លងទៅ​នេះ អាជ្ញាធរ​មិនបាន​ដឹង​ទេ ថា​មាន​សង្វៀន​បញ្ជល់មាន់​ខ្នាត​អន្តរជាតិ បែបនេះ​នៅ​ក្បែរ​ច្រមុះ​របស់​ពួក​គាត់​?

សេចក្តី​រាយការណ៍ បន្ដ​ថា ប្រតិបត្តិ​ការនោះ អាជ្ញាធរ បាន​ចាប់ រថយន្ត ៥គ្រឿង​, ម៉ូតូ ១៨គ្រឿង​, មាន់ជល់ ៣ក្បាល (រស់​), កៅអី​ជ័រ ១០០ និង​ស៊ុម​សម្រាប់​ក្រុងមាន់ ៥៦ យក​ទៅ​ដាក់ទោស។ចំណែក​មនុស្ស ជា​អ្នកលេង​ល្បែង និង​ម្ចាស់​ទីតាំង បាន​ចាកចេញ​ពី​បនល្បែង​បញ្ជល់មាន់​នោះ មុន​សមត្ថកិច្ច​ទៅដល់ ដូចជា​ពួក​គេ​មានកូន​ក្រក​ប្រាប់​ពី​ដំណឹង​ជាស្រេច ទើប​អាជ្ញាធរ​មិន​អាច​ចាប់បាន​សូម្បីតែ​ម្នាក់ និង​រកមុខ​ម្ចាស់​ទីតាំង​មិនឃើញ​។

ប្រជាពលរដ្ឋ សង្ឃឹមថា អាជ្ញាធរពិតជាមានឆន្ទៈលុបបំបាត់ល្បែងស៊ីសងមួយនេះ យ៉ាងប្រាកដ កុំគ្រាន់តែចុះទៅបង្អើលយកស្នាដៃ និងថតបង្ហោះបង្អួតថ្នាក់លើ រួចនៅថ្ងៃបន្ទាប់សង្វៀនបញ្ជល់មាន់នោះក៏បើកឡើងវិញយ៉ាងរំភើយដូច ទីតាំងខ។សង្វៀនបញ្ជល់មាន់នៅផ្លូវសេះស (ផ្លូវដួងងៀប) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបិទបានតែមួយថ្ងៃ ឥឡូវលេងធំជាងមុន៕(ANN 007​)

ពាក្យទាក់ទង