PM ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ ៧នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​លក់​គ្រឿងញៀន

​(ព្រះសីហនុ​)៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ៧នាក់​ទៅកាន់​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ក្រោយពី​ចុះ​បង្រ្កាប​ចំនួន ៣ទី​តាំង​ផ្សេង​ៗគ្នា​នៅក្នុង​ក្រុង​ព្រះសីហនុ។

បើ​តាម​សមត្ថកិច្ច ជនសង្ស័យ រួមមាន៖

១-ឈ្មោះ ស៊ឹម ពុទ្ធិ​រង្សី (ហៅ សី​) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

២-ឈ្មោះ ម៉ី រ៉ា​វី (ហៅ វី​) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ម៉ូតូ ទីលំនៅ​បច្ចុប្បន្ន​ភូមិ២ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ​

៣-ឈ្មោះ សុត មាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងដែក ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

៤-ឈ្មោះ កែត សិរី​វុទ្ធ​ថន (ហៅ តឹក​) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ទូរស័ព្ទ បច្ចុប្បន្ន​ស្នាក់នៅ​ក្រុម​ទី១៦ ភូមិ០២ សង្កាត់​លេខ០៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

៥-ឈ្មោះ ចិត្ត សំ​រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ទូរស័ព្ទ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​លេខ០៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

៦-ឈ្មោះ ហេង គីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​នេសាទ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

៧-ឈ្មោះ ណាវ ម៉េ​ង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

វត្ថុ​តាង ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន៖ ម្សៅ​សថ្លា ចំនួន ៩កញ្ចប់​, ដែកកេះ ចំនួន៣ដើម​, ទូរស័ព្ទ​ដៃ ចំនួន៤គ្រឿង​, ដប​ជក់ ចំនួន៣ដប​, កន្ត្រៃ ចំនួន២​, ប្រដាប់​ផ្សារ ចំនួន១​, ជញ្ជីង ចំនួន១​, ម៉ូតូ ចំនួន១គ្រឿង​, ថង់​មួយចំនួន​៕(ANN កុប ហ្វា​រីត​)

ពាក្យទាក់ទង