ដក​ដំណែង អធិការ​នគរបាល​ស្រុក​តាវែង ជាបណ្ដោះអាសន្ន បន្ទាប់ពី​បាញ់​គំរាម និង​ជេរ​ម៉ែ​មន្ត្រី​ថ្នាក់ក្រោម​

(រតនគិរី​)៖ ទីបំផុត​លោក សម្បត្តិ កុសល អតីត​អធិការ​នគរបាល​ស្រុក​តាវែង ត្រូវ​បាន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ចេញ​សេចក្តី​សម្រេច ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន ហើយ​កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។

ការសម្រេច​ដក​តំណែង​របស់​លោក សម្បត្តិ កុសល ជា​បណ្ដោះអាសន្ន បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក បាន​នាំគ្នា​ផ្តិត​មេដៃ ប្តឹង​អធិការ​ស្រុក​រូប​នេះ​ទៅ​ថ្នាក់លើ ពាក់ព័ន្ធ​ករណី​បាញ់​គំរាម​មន្ត្រី​ថ្នាក់ក្រោម។ ​

យោង​តាម​ពាក្យ​បណ្តឹង​ដែល ANN ទទួល​បាន មាន​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក សម្បត្តិ កុសល ចំនួន ៣២ នាក់ បាន​ប្តឹង​លោក ពាក់ព័ន្ធ​ករណី បាញ់​គំរាម ជេរប្រមាថ និង​រឿង​អសកម្ម​ក្នុង​ការដឹកនាំ​ជាច្រើន​ទៀត។

គួរ​រម្លឹក​ថា លោក​វរសេនីយ៍ទោ សម្បត្តិ កុសល អតីត​អធិការ​ស្រុក​តាវែង ត្រូវ​គេ​រាយការណ៍​ថា បាន​បាញ់​គំរាម​មន្ត្រី​នគរបាល​យាម​ប៉ុ​ស្ដិ៍​សន្តិសុខ​ស្ពាន​ទី៣ ស្ថិត​ក្នុង​ភូមិ​តាវែង ត្រង់​ចំណុច​រង្វង់​មូល​ស្រុក​តាវែង ចំនួន ១១គ្រាប់ កាលពី​ពាក់កណ្ដាល​យប់​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ និង​ជេរប្រមាថ (ជេរ​ម្តាយ​) មន្ត្រី​ថ្នាក់ក្រោម​ថែមទៀត​ផង​៕(ANN សា​វុធ​)

ពាក្យទាក់ទង