សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ដកហូត​គ្រឿងញៀន​ជិត ២០គីឡូក្រាម​


(ភ្នំពេញ​)៖ កម្លាំង​នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ជិត ២០គីឡូក្រាម។

បើ​តាម​សមត្ថកិច្ច ជនសង្ស័យ​ទី១ ឈ្មោះ សឿង ធា​វ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ​ខ្មែរ និង​ទី២ឈ្មោះ អឿង ឌី​ចាន់​ណា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ​ខ្មែរ។ ​

ការ​ឃាត់​ខ្លួ​នក្រុម​ជនសង្ស័យ បាន​ធ្វើឡើង​ជា​បន្ត​បន្ទាន់​កាលពី​ថ្ងៃទី០២ និង​ទី០៣ ខែមេសា ឆ្នាំ២០២០ នៅក្នុង​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់​ថា វត្ថុ​តាង​ដែល​រក​ឃើញ និង​ដកហូត​ពី​ក្រុម​ជនសង្ស័យ ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក សរុប ១៦គីឡូ និង ៤៧៨.៧៧ក្រាម។

បច្ចប្បន្ន ក្រុម​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕(ANN 007​)

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ដកហូត​គ្រឿងញៀន​ជិត ២០គីឡូក្រាម​


ពាក្យទាក់ទង