នាយ​មេ​ប៉ុ​ស្ដិ៍​នគរបាល​ឃុំ​សោម រង​ការ​ចោទ​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​បើក​សង្វៀន​បញ្ជល់មាន់ នៅក្នុង​ភូមិ​ទួលពង្រ

​(តាកែវ​)៖ ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា សង្វៀន​បញ្ជល់មាន់ ដែល​មាន​មនុស្ស​ទៅលេង​ជាច្រើន​កុះ​កុរ នៅ​ភូមិ​ទួលពង្រ ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ គឺ​អាច​ដំណើរការ​បាន​យ៉ាង​រលូន និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ហួសពី​ការស្មាន​នោះ គឺ​ដោយសារតែ​មាន​លោក ឡុង វុទ្ធី ជា​នាយ​ប៉ុ​ស្ដិ៍​រដ្ឋបាល​ឃុំ​សោម ជា​អ្នកជួយ​សម្របសម្រួល និង​ការពារ​សន្តិសុខ​ជូន​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​បំផុត។

ជុំ​ករណីនេះ លោក​វរសេនីយ៍ឯក យុគ សារ៉ា​ត់ អធិការ​នគរបាល​ស្រុក​គិរីវង់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​«ចាំ​ខ្ញុំ ពិនិត្យមើល​សិន។»

សេចក្តី​រាយការណ៍ បន្ថែម​ថា សង្វៀន​បញ្ជល់មាន់​ខាងលើ មាន​ថៅកែ​ឈ្មោះ រ៉ា និង​ឈ្មោះ វិចិត្រ រស់នៅ​ឃុំ​សោម ស្រុក​គិរីវង់ ពួក​គេ​បាន​សហការ​ធ្វើ​ពាណិជ្ជកម្ម​បនល្បែង​ស៊ីសង​នេះ​យ៉ាង​រលូន និង​ស្មោះត្រង់​បំផុត​ជាមួយ លោក ឡុង វុទ្ធី នាយ​ប៉ុ​ស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​សោម។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​ក្រសួងមហាផ្ទៃ ជា​សេនាធិការ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​រហូតដល់ ៩ចំណុច ជូន​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត។នៅក្នុង​នោះ ការ​បង្ក្រាប​ល្បែងស៊ីសង ក៏​ជាផ្នែក​មួយ នៃ​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ដែល​មន្ត្រី​មូលដ្ឋាន​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​មានប្រសិទ្ធភាព​ផង​ដែរ។

ប៉ុន្តែ​គោលនយោបាយ​នេះ អនុវត្ត​ឲ្យ​ល្អ​បាន​ដែរ​ឬទេ ប្រសិនបើ នាយ​ប៉ុស្តិ៍​នគរបាល​ជា​អ្នក​នៅ​ពី​ខាងក្រោយ​ខ្នង​អំពើ​ល្មើសច្បាប់​ទៅ​ហើយ​នោះ​?

សូម​រម្លឹក​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ Covid​-19 រាជ​រដ្ឋ​ភិបាល​កម្ពុជា បានសម្រេច​បិទ​កាស៊ីណូ​ទូទាំង​ប្រទេស ប៉ុន្តែ​មិន​នឹកស្មាន​ថា លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​សោម ឆ្លៀតពេល​នេះ សហការ​ជាមួយ​ក្រុម​ញៀន​ល្បែង​បើក​កាស៊ីណូ​នៅ​តាម​ភូមិ​ដើម្បី​រក​ប្រាក់ចំណូល​សោះ​៕(ANN ដូនកែវ​)

ពាក្យទាក់ទង