ប្រជាពលរដ្ឋ​ជាង ៥០គ្រួសារ នៅ​ស្រុក​កំពង់លែង ប្តឹង​អន្តរាគមន៍​ទៅ​អភិបាលខេត្ត​កំពង់ឆ្នាំង សុំ​ឲ្យ​ដោះលែង​ក្រុម​កម្មករ​ដែល​ស៊ីឈ្នួល​ភ្ជួរ​ដី​ព្រៃលិចទឹក​ខុសច្បាប់​

(កំពង់ឆ្នាំង​)៖ ប្រជាពលរដ្ឋ ចំនួន ៥០គ្រួសារ រស់នៅ​ក្នុង​ភូមិ​តា​ឡាត់ ឃុំ​ស្វាយរំពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃម្សិលមិញ បាន​នាំគ្នា​ផ្ដិតមេដៃ ដាក់ពាក្យ​ប្តឹង​សុំ​អន្តរាគមន៍ គោរព​ស្នើសុំ ឯកឧត្តម ឈួរ ច័ន្ទ​ឌឿន គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បីឲ្យ​អន្តរាគមន៍ និង​សម្របសម្រួល​ដោះលែង​កម្មករ​ចំនួន ៥នាក់ និង​ប្រគល់​ត្រាក់ទ័រ ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង ចុះ​ចាប់ កាលពី​ពេល​ថ្មី​ៗកន្លងទៅ។

គួរ​រម្លឹក​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ក្រោម​ការដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហង្ស សុ​ជាតិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ត្រាក់ទ័រ និង​ឃាត់ខ្លួន​អ្នកបើកបរ ខណៈ​កំពុងតែ​ភ្ជួរ​ពង្រាបដី​ស្រែប្រាំង ចំណុច​ក្រោយ​ប្រឡាយ មេ​ទឹ​កកំ​ភ្លៀញ ក្នុង​ភូមិ​តា​ឡាត់ ឃុំ​ស្វាយរំពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ជំនាញ បាន​ដកហូត ត្រាក់ទ័រ និង​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ករណី​រំលោភ​យក​ដី​ព្រៃលិចទឹក​របស់​រដ្ឋ​ដោយ​ខុសច្បាប់​៕(ANN សាន្ត ផល្លា​) ​;

ពាក្យទាក់ទង