កម្ពុជា ដល់ពេលប្រើឧត្ថម្ភាគចក្រ ដើម្បីសង្រ្គោះហានិភ័យ ហើយ

ទំហំអក្សរ៖

(បាត់ដំបង)៖ ថ្ងៃទី១៦ កញ្ញា នេះ ទឹកជំនន់បានវាប្រហារ យ៉ាងសន្ធាប់ នៅស្រុកសំឡូត ខេត្តបាត់ដំបង។ ទឹកដែលហូរយ៉ាងត្របាញ់ពីលើភ្នំ បានធ្វើឲ្យភូមិករ វត្តអារាម ផ្ទះសម្បែងប្រជាពលរដ្ឋលិចលង់ ខ្លះដល់ដំបូល។

ទាំងពលរដ្ឋ និងព្រះសង្ឃ ខ្លះបានឡើងដើមឈើ ដើម្បីរួចជីវិតពីកម្លាំងទឹកហូរ។ តាមសេចក្ដីរាយការណ៍ថា ដោយសារកម្លាំងទឹក ក្រុមសង្រ្គោះ មិនអាចចូលទៅជួយពលរដ្ឋបានទេ ដែលធ្វើឲ្យពលរដ្ឋ ស្ថិតក្នុងស្ថានភាពយថាកម្ម។ តែបើមានឧត្ថម្ភាគចក្រ ទើបអាចជួយសង្រ្គោះបាន។

ដូចគ្នាដែរ​កាលពីខែកន្លងទៅ​ អគ្គិភ័យបានឆេះបំផ្លាញអគារធំៗចំនួន៣ នៃសិប្បកម្មធ្វើពូកមួយកន្លែង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តែដោយសារភូមិសាស្រ្តមានភាពស្មុគ្រស្មាញ ក្រុមពន្លត់អគ្គិភ័យ បានត្រឹមតែបាញ់ទឹកទប់ស្កាត់ នឹងទុកឲ្យអគារទាំងនោះឆេះរលំ តាមយកថាកម្ម។ ក្នុងស្ថានភាពបែបនេះ ត្រូវគេមើលឃើញថា​ បើកម្ពុជាមានឧត្ថម្ភាគចក្រ ពន្លត់ពីលើអាកាស ម៉្លេះអគារទាំងនោះ នឹងមិនត្រូវបំផ្លាញរាបដល់ដីនោះទេ។

ដូច្នេះឧត្ថម្ភាគចក្រ នៅពេលនេះមានតម្លៃបំផុតសម្រាប់កម្ពុជា ក្នុងការសង្រ្គោះហានិភ័យ ខណៈបច្ចុប្បន្ន វាត្រូវគេមើលឃើញថា ត្រូវបានអ្នកធំ អ្នកមានលុយប្រើប្រាស់សម្រាប់ជិះកម្សាន្ត និងទស្សនាទិដ្ឋភាពពីលើអាកាស នៃទឹកជនលិចនោះ៕ ដោយ៖ វិទូរ្យ

កម្ពុជា ដល់ពេលប្រើឧត្ថម្ភាគចក្រ ដើម្បីសង្រ្គោះហានិភ័យ ហើយ កម្ពុជា ដល់ពេលប្រើឧត្ថម្ភាគចក្រ ដើម្បីសង្រ្គោះហានិភ័យ ហើយ កម្ពុជា ដល់ពេលប្រើឧត្ថម្ភាគចក្រ ដើម្បីសង្រ្គោះហានិភ័យ ហើយ កម្ពុជា ដល់ពេលប្រើឧត្ថម្ភាគចក្រ ដើម្បីសង្រ្គោះហានិភ័យ ហើយ កម្ពុជា ដល់ពេលប្រើឧត្ថម្ភាគចក្រ ដើម្បីសង្រ្គោះហានិភ័យ ហើយ