នគរបាល​ស្រុក​គិរីវង់ ឃាត់ខ្លួន​ជនសង្ស័យ ៤នាក់ បែក​ថ្នាំ​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ឈី​វទី​ម៉ិច​គ្រុប​

(តាកែវ​)៖ ជនសង្ស័យ ៤នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​គិរីវង់ ឃាត់ខ្លួន បា​នភ្លាមៗ​បន្ទាប់ពី​ជនសង្ស័យ​ទាំងនោះ បែក​ថ្នាំ​ដុត​បំផ្លាញ​សម្ភារ​របស់​ក្រុមហ៊ុន ឈី​វទី​ម៉ិច​គ្រុប ស្ថិតនៅ​ភូមិ​ផ្សារ ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ខេត្តតាកែវ កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

បើ​យោង​តាម​ការ​បញ្ជាក់​ពី លោក​វរសេនីយ៍ឯក យុគ សារ៉ា​ត់ អធិការ​នគរបាល​ស្រុក​គិរីវង់ បាន​ប្រាប់​ថា បន្ទាប់ពី​សមត្ថកិច្ច​ប្រចាំការ​បាន​ទទួល​ទូរស័ព្ទ​ពី​ឈ្មោះ តន់ វឿន ភេទប្រុស អាយុ៤៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ ឃុំ​ភ្នំដិន ស្រុក​គិរីវង់ តំណាង​ក្រុមហ៊ុន​ខាងលើ​ថា មាន​ក្រុម​ខិលខូច​លួច ដុតផ្ទះ​របស់​ក្រុមហ៊ុន បន្ទាប់ពី​ទទួល​បាន​ភ្លាម លោក​បាន​ដឹកនាំ​កំលាំង​ចុះ​ធ្វើការ​បង្រ្កាប និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាមុ​ខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​មាន​គ្នា​ចំនួន ០៤នាក់​ដែល មានឈ្មោះ​ដូច​ខាងក្រោម៖ ​

១-ឈ្មោះ ពៅ ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ឡឹង ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ខេត្តតាកែវ

​២-ឈ្មោះ ចំរើន កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ភ្នំដិន ស្រុ​គិរីវង់ ខេត្តតាកែវ​ 

​៣-ឈ្មោះ ណាត សុខ​ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ភ្នំដិន ស្រុក​គិរី​វង ខេត្តតាកែវ

​៤-ឈ្មោះ ម៉ិច រក្សា ភេទប្រុស អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ភ្នំដិន ស្រុក​គិរីវង់​ខេត្តតាកែវ។

លោក​អធិការ​ស្រុក​គិរីវង់​បាន​បន្ត​ថា ជនសង្ស័យ​ទាំង ៤នាក់​ខាង បាន​សកម្មភាព​ដុត​បំផ្លិច​បំផ្លាញ​ផ្ទះល្វែង​ផ្នែក​ខាងលើ ខូចខាត មួយចំនួន ដោយ​សមត្ថកិច្ច​បាន​ជួយ​ធ្វើការ​បាញ់​ពន្លត់​បាន​ទាន់ពេល។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅតាម​នីតិវិធី​ច្បាប់​៕(ANN ដូនកែវ​)

ពាក្យទាក់ទង