ស្នងការ​រង​ខេត្តសៀមរាប ទទួល​ផែន​សន្តិសុខ បរិច្ចាគ​ប្រាក់បៀវត្ស​ក្នុង​មួយ​ខែ ២សែន​រៀល រយៈពេល ៦ខែ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid​-19

(សៀមរាប​)៖ ឧត្តមសេនីយ៍​ត្រី ហួត សុធី ស្នងការ​រង​ទទួល​ផែនការ​ងារ​សន្តិសុខ នៃ​ស្នង​ការ​ដ្ធា​នន​គរ​បាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ម្សិលមិញ បាន​បរិច្ចាគ​ប្រាក់បៀវត្ស​ក្នុង​មួយ​ខែ ២សែន​រៀល រយៈពេល ៦ខែ ចាប់ពី​ខែមេសា ដល់​ខែកញ្ញា ឆ្នាំ២០២០នេះ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid​-19។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN តាំង ហូ​)

ពាក្យទាក់ទង