ប្រេង​សាំង​​បាន​​ចុះ​ថ្លៃ​​ហើយ នៅ​ឡើយ​​តែ​​ទូក​ដ​​ប្រឹង​​ជញ្ជក់​ឈាម​​ពលរដ្ឋ ដោយ​​ឡាន​​តូច​​មួយ​​គ្រឿង​​តម្លៃ ​២៨,០០០រៀល

​(កំពង់ឆ្នាំង​)៖ ប្រជាពលរដ្ឋ សម្តែង​នៅ​ការ​ហួសចិត្ត ពេល​ដែល​ម្ចាស់​កំពង់ដ ពី​ស្រុក​កំពង់លែង ទៅ​ខេត្ត​កំពង់ឆ្នាំង បាន​យក​តម្លៃ​ឡាន​តូច ១គ្រឿងក្នុង​តម្លៃ ២៨,០០០រៀល ហើយ​បើ​មាន​មនុស្ស​នៅក្នុង​ឡាន គឺ​គិត​តម្លៃ​ផ្សេងទៀត។

ប្រជាពលរដ្ឋ ដែល​តែងតែ​ឆ្លង​ទៅ​ឆ្លង​មក​រាល់ថ្ងៃ បាន​ឲ្យដឹង នៅ​វេលា​ម៉ោង១១ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ លោក​បាន​ឆ្លង​ដ ពី​ស្រុក​កំពង់លែង ទៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​គេ​យក​ឡាន​មួយ​គ្រឿង​តម្លៃ ២៨,០០០រៀល ដោយ​អ្នក​យក​លុយ​ប្រាប់​ថា នេះ​ជា​តម្លៃថោក​ជាង​មុន​ទៀតផង។

ប្រជាពលរដ្ឋ​ដដែល បាន​បន្ត​ថា ប្រទេស​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺCovid​-19 ហើយ​ស្ថានភាព​ជីវភាព​ប្រជាពលរដ្ឋ​ម្នា​ក់ៗ ក៏​កាន់តែ​ខ្សត់​ខ្សោយ​ទៅៗ មិន​គួរណា​ម្ចាស់​កំពង់ដ ពី​ស្រុក​កំពង់លែង​ទៅ​ខេត្ត​កំពង់ឆ្នាំង ប្រឹង​ជញ្ជក់ឈាម​ប្រជាពលរដ្ឋ ព្រោះ​តម្លៃ​ប្រេង​ឥនន្ធៈ ក៏បាន​ចុះថ្លៃ​ខ្លាំង​ហើយ​ដែរ គួរ​តែ​ម្ចាស់​ដ គិត​អំពី​តម្លៃ​របស់​ខ្លួន​ផង។

ប្រជាពលរដ្ឋ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​កំពង់ឆ្នាំង ពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត សូម​មេត្តា​មាន​វិធានការ​ចំពោះ​ម្ចាស់​កំពង់ដ ពី​ស្រុក​កំពង់លែង​ទៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​ផង​៕(ANN សាន្ដ ផល្លា​)

ពាក្យទាក់ទង