ព្រះគ្រូចៅអធិការ​វត្ត​គីរី​ធម្មរាជ សម្ភារ​ប្រគល់​ជូន​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ឆ្នាំង​ ​

(កំពង់ឆ្នាំង​)៖ ព្រះគ្រូចៅអធិការ​វត្ត​គីរី​ធម្មរាជ កាលពី​រសៀល​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ម្សិ់​លមិញ បាន​នាំ​យក​សម្ភារ​ជាច្រើន​ទៅ​ប្រគល់​ជូន​ប្រធាន​កិត្តិយស សា​ខកាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង។

ឯកឧត្តម ឈួ ច័ន្ទ​ឌឿន ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​អំណរ​ព្រះគុណ​ព្រះចៅ​អធិការ​វត្ត​គិរី​ធម្មរាជ ព្រមទាំង​បាន​សន្យា​នឹង​ចាត់ចែង​ប្រើប្រាស់​នូវ​ទេយ្យទាន និង​សម្ភារ​ទាំងនេះ ជួយ​ឲ្យ​ដល់ដៃ​ជនរងគ្រោះ​គ្រប់​ប្រភេទ។

ជាមួយគ្នា​នេះ ឯកឧត្តម ក៏បាន​ណែនាំ​ឲ្យ​សាខា​បែងចែក​អំណោយ​ទាំងនេះ និង​បន្ថែម​អំណោយ​សាខា​ទៅដល់​ក្រុង​ស្រុក​ទាំង ៨ដេីម្បី​ត្រៀមលក្ខណៈ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពង់​ជួប​ការ​លំបាក​ខ្វះខាត​ខាង​ជីវភាព​ប្រចាំថ្ងៃ​ដែល​បណ្តាល​មក​ពី​មិន​មិន​បា​ចេញទៅ​រកទទួលទាន​ដោយ​ជំងឺ Covid​-19។

ជា​ការ​ឆ្លើយតប ព្រះចៅ​អធិការ​វត្ត គិរី​ធម្មរាជ បាន​មាន​ព្រះ​ថេរ​ដីកា​គាំទ្រ និង​មាន​ទឹកព្រះទ័យ​រីករាយ​ជានិច្ច ក្នុង​ការចូលរួម​ចំណែក​ជាមួយ​សកម្មភាព​មនុស្សធម៌​របស់ កាកបាទក្រហម​កម្ពុជា ។ ​

ទេយ្យទាន​ដែល​សាខា​ទទួល​បាន រួមមាន៖ អង្ករ ៦តោន​, មី ៣០០កេស​, ត្រីខ៣០០យួរ​, ទឹកត្រី៣០០យួរ​, ទឹកស៊ីអ៊ីវ ៣០០យួរ​, ស្ករស ៣០០គីឡូក្រាម និង​អំបិល ៣០០គីឡូក្រាម​៕(ANN សាន្ត ផល្លា​)

ពាក្យទាក់ទង