អគ្គិភ័យ​ឆាបឆេះ ផ្ទះ១ខ្នង​នៅ​ស្រុក​ទឹកផុស អស់​គ្នាន​សល់ ព្រោះ​ម្ចាស់​អុជ​ធូប​រួច​ទៅ​ឆេង​ម៉េ​ងនៅក្រៅ

​(កំពង់ឆ្នាំង​)៖ ផ្ទះ​ប្រជាពលរដ្ឋ ១ខ្នង ទំហំ ៨ម៉ែត្រ គុណ ១៨ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​ម្ចាស់ផ្ទះ​អុជ​ធូប​ចោល​រួច​ទៅ​សែន​ផ្នូរ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅ​ភូមិ​រមាស ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ ​

លោក​វរសេនីយ៍ឯក ខែម វិបុល អធិ​កា​រន​គបាល​ស្រុក​ទឹកផុស បាន​ឲ្យដឹង​ថា​មូលហេតុ បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ជា ចរិយា ភេទ​ស្រី អាយុ ២៩ឆ្នាំ អុជ​ធូប សែន​ចោល​នៅក្នុង​ផ្ទះ​ហើយ​ចេញទៅ​សែង​ឆេង​ម៉េ​ងកុងម៉ា នៅ​ឯវត្ត​សុ​វណ្ណេ​រាម ហៅ វត្ត​រមាស បណ្តាល​ឆេះ​រាល ផ្ទុះ​ធុង​ហ្គាស​ថែមទៀត។

នៅក្នុង​ហេតុ​ការ​អគ្គិភ័យ ខាងលើ​នេះ​សមត្ថកិច្ច ប្រើប្រាស់​រថយន្ត​ពន្លត់ ១គ្រឿង ប្រើប្រាស់​ទឹក អស់​ទឹក ៣រថយន្ត​ទើបបាន​គ្រប់គ្រង​ទាំងស្រុង និង​មិន​បង្ក​ការ​ឆេះ​រាលដាល​ទៅដល់​ផ្ទះ​អ្នកដទៃ​៕(ANN សាន្ត ផល្លា​) ​

ពាក្យទាក់ទង