លោក អាំង សុភា ចៅ​ក្រម​​សាលា​ដំបូង​​ខេត្ត​កំពត​​បរិច្ចាគ​​បៀ​វត្ស​​មួយ​​ខែ ៥​សែន​​រៀល រយៈ​ពេល ៥​ខែ​​ជូន​​គណៈ​កម្មា​ធិការ​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​ជំងឺ Covid​-19

​(ភ្នំពេញ​)៖ ក្រោម​ស្មារតី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ Covid​-19 ដែល​កំពុង​រីក​រាលដាល​នៅ​លើទឹក​ដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​ក្នុង​មួយ​ខែ​ចំនួន ៥សែន​រៀល រយៈពេល ៥ខែ គិត​ពី​ខែមេសា ដល់​ខែសីហា ឆ្នាំ២០២០ ជូន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid​-19។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN 007​)

ពាក្យទាក់ទង