ដំណឹងល្អ​ណាស់​! ថ្ងៃនេះ​គ្មាន​អ្នក​ឆ្លង Covid​-19ថ្មី​ទេ មានតែ​អ្នកជា​រហូតដល់ ១៥នាក់​បន្ថែម​ទៀត​


(ភ្នំពេញ​)៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បាន​ចេញប្រកាស​ថា ខ្លួន​ពុំ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid​-19ថ្មី​នោះ​ទេ។

ជាមួយគ្នា​នេះ ក្រសួង​បញ្ជាក់​ថា ស្រប​ពេល​ដែល​គ្មាន​អ្នក​ឆ្លង​ថ្មី គឺ​មាន​អ្នកជា​សះស្បើយ​បន្ថែម​រហូត ១៥នាក់​ថ្មីទៀត ដែល​តួលេខ​នេះ ធ្វើឲ្យ​ចំនួន​អ្នកជា​សះស្បើយ​កើនឡើង​រហូតដល់ ៤៩នាក់។

ចំណែក​អ្នក​ឆ្លង​ជំងឺ Covid​-19 និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បាន​ធ្លាក់ចុះ​មក​ត្រឹម​ចំនួន ៦៥នាក់ នៃ​ចំនួន​អ្នក​ឆ្លង​សរុប ១១៤ករណី នៅ​កម្ពុជា។

សូមជម្រាប​ជូន​ថា អ្នក​ឆ្លង​ជំងឺ Covid​-19 ទាំង ១១៤ករណី​នោះ​មាន៖

ទី១៖ បុរស​ជនជាតិ​ចិន មក​ពីទី​ក្រុង​វូ​ហាន​

ទី២៖ បុរស​ជនជាតិ​ខ្មែរ វ័យ៣៨ឆ្នាំ នៅ​ខេត្តសៀមរាប

​ទី៣៖ ស្រ្តី​ជនជាតិ​អង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម

​ទី៤៖ បុរស​ជនជាតិ​អង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម

​ទី៥៖ ស្រី​ជនជាតិ​អង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្ត​កំពង់ចាម

​ទី៦៖ បុរស​ជនជាតិ​កាណាដា អាយុ៤៩ឆ្នាំ នៅ​រាជធានី​ភ្នំពេញ

​ទី៧៖ បុរស​ជន​ជា​តិ​ប៊ែលហ្សិ​ក អាយុ ៣៣ឆ្នាំ នៅ​រាជធានី​ភ្នំពេញ

​ទី៨៖ បុរស​ជនជាតិ​បារាំង អាយុ៣៥ឆ្នាំ នៅ​រាជធានី​ភ្នំពេញ

​ទី៩៖ ទារក​ជនជាតិ​បារាំង អាយុ ៤ខែ នៅ​រាជធានី​ភ្នំពេញ

​ទី១០៖ បុរស​ជនជាតិ​ខ្មែរ នៅ​រាជធានី​ភ្នំពេញ

​ទី១១៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅ​ខេត្តព្រះវិហារ​

ទី១២៖ បុរស​ជនជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ នៅ​ខេត្តព្រះវិហារ

​ទី១៣៖ បុរស​ជនជាតិ​ខ្មែរ នៅ​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ

​ទី១៤៖ បុរស​ជនជាតិ​ខ្មែរ មក​ពី​ប្រទេស​ថៃ នៅ​ភូមិ​ព្រៃ​ឫស្សី ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ

​ទី១៥៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៦៣ឆ្នាំ នៅ​ព្រែកប្រា រាជធានី​ភ្នំពេញ

​ទី១៦៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៦៤ឆ្នាំ នៅ​ព្រែកប្រា រាជធានី​ភ្នំពេញ

​ទី១៧​, ១៨​, ១៩​, ២០៖ បុរស​ជនជាតិ​ខ្មែរ (អាយុ​ចន្លោះ​ពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ​) នៅក្នុង​ខេត្តបាត់ដំបង

​ទី២១៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុង​ខេត្តកំពត បច្ចុប្បន្ន​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប​

ទី២២៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៦១ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន​ដាក់​ក្នុង​មន្ទីរពេទ្យ​ខេត្ត​នៅ​ពញាក្រែក

​ទី២៣៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៧៥ឆ្នាំ នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង

​ទី២៤៖ បុរស​ជនជាតិ​ខ្មែរ អាយុ ២៨ឆ្នាំ នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង

​ទី២៥៖ បុរស​ជនជាតិ​ខ្មែរ អាយុ៤០ឆ្នាំ នៅ​ខេត្តសៀមរាប

​ទី២៦៖ បុរស​ជនជាតិ​ខ្មែរ អាយុ ២៧ឆ្នាំ នៅ​ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ

​ទី២៧៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៤០ឆ្នាំ នៅ​ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​

ទី២៨៖ បុរស​ជនជាតិ​ខ្មែរ អាយុ ៣៦ឆ្នាំ នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​

ទី២៩​, ៣០ និង៣១៖ ជនជាតិ​ម៉ាឡេស៊ី៣នាក់ នៅ​ខេត្ត​កែប

​ទី៣២៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្តកោះកុង

​ទី៣៣៖ បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្ត​ត្បូងឃ្មុំ អាយុ៥៣ឆ្នាំ

ទី៣៤៖ ជនជាតិ​ម៉ាឡេស៊ី នៅ​ខេត្តកំពត​

ទី៣៥៖ ជនជាតិ​ម៉ាឡេស៊ី នៅ​ខេត្តកំពត

​ទី៣៦៖ ជនជាតិ​ខ្មែរ អាយុ៧១ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ​

ទី៣៧៖ ជនជាតិ​ខ្មែរ អាយុ ៥២ឆ្នាំ​នៅ​ខេត្ត​ត្បូងឃ្មុំ

ទី៣៨៖ ស្រ្តី​អាយុ ៣៥ឆ្នាំ ដែល​ឆ្លង​ពី​ប្តី​របស់​គាត់ នៅ​ខេត្តបាត់ដំបង​

ទី៣៩៖ ស្រ្តី​អាយុ ៤១ឆ្នាំ ដែល​ឆ្លង​ពី​ប្តី​របស់​គាត់ នៅ​ខេត្តបាត់ដំបង

​ទី៤០៖ បុរស​អាយុ ៦០ឆ្នាំ នៅ​ខេត្តកណ្តាល

​ទី៤១៖ បុរស​អាយុ ៣៤ឆ្នាំ នៅ​សង្កាត់​ច្បារអំពៅ រាជធានី​ភ្នំពេញ

​ទី៤២៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ២៦ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម

​ទី៤៣៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម

​ទី៤៤៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ៣៤ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​

ទី៤៥៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ៥១ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​

ទី៤៦៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ៤៨ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​

ទី៤៧៖ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ៦២ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ស្រុក​កងមាស ខេត្ត​កំពង់ចាម​

ទី៤៨៖ ជនជាតិ​ម៉ាឡេស៊ី អាយុ៣៩ឆ្នាំ ធ្វើការងារ​ផ្សព្វផ្សាយ​សាសនា នោ​ខេត្ត​កំពង់ចាម​

ទី៤៩៖ ជនជាតិ​ខ្មែរ អាយុ៣៣ឆ្នាំ ដែល​បាន​ឆ្លង​បន្ត​ពី​បុរស​ម្នាក់​ដែល​មាន​វិជ្ជមាន​កូ​វីដ១៩ ពេល​វិលត្រឡប់​ពី​ម៉ាឡេស៊ី ចូល​មក​កម្ពុជា​

ទី៥០៖ បុរស​ខ្មែរ​អាយុ ៤៨ឆ្នាំ នៅ​ក្រុង​បាង់​ដំបង ខេត្តបាត់ដំបង ដែល​ត្រឡប់​ពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី

​ទី៥១៖ បុរស​ខ្មែរ​អាយុ ៣៨ឆ្នាំ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែល​ត្រឡប់​ពី​បុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​

ទី៥២៖ អ្នកទេសចរ​ជនជាតិ​បារាំង អាយុ៦៧ឆ្នាំ ដែល​ចូល​ទៅ​ខេត្ត​ព្រះសីហនុ​

ទី៥៣៖ អ្នកទេសចរ​ជនជាតិ​បារាំង អាយុ៨០ឆ្នាំ ដែល​ចូល​ទៅ​នៅ​ខេត្ត​ព្រះសីហនុ​ទី៥៤ ដល់​លេខរៀង 

ទី៨២៖ ជនជាតិ​បារាំង២៩នាក់ ក្នុង​នោះ​ស្រ្តី១៧នាក់ មាន (អាយុ៤៤ឆ្នាំ ៥៩ឆ្នាំ ៦៦ឆ្នាំ ៦១ឆ្នាំ ៦៣ឆ្នាំ ៥២ឆ្នាំ ៦៦ឆ្នាំ ៥៩ឆ្នាំ ៦៣ឆ្នាំ ៧៦ឆ្នាំ ៦០ឆ្នាំ ៦៣ឆ្នាំ ៦៩ឆ្នាំ (២នាក់​, ១នាក់ ព្យាបាល​ជាសះស្បើយ​) និង៥៩ឆ្នាំ និង​បុរស១២នាក់ មាន​អាយុ៦៦ឆ្នាំ ៥៧ឆ្នាំ ៧០ឆ្នាំ (២នាក់​) ៦៣ឆ្នាំ​(៣នាក់​) ៥២ឆ្នាំ៦៤ឆ្នាំ ៦២ឆ្នាំ ៦១ឆ្នាំ និង៥៨ឆ្នាំ។ ពួក​គេ​ស្នាក់នៅ​សណ្ឋាគារ​ខេត្ត​ព្រះសីហនុ​ទី៨៣៖ ជនជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ ជា​អ្នកនាំ​ភ្ញៀវ​ទេសចរ​បារាំង​ដើរកម្សាន្ត

​ទី៨៤៖ ជនជាតិ​ខ្មែរ​អាយុ៣៣ឆ្នាំ ជា​អ្នកនាំ​ភ្ញៀវ​ទេសចរ​បារាំង​ដើរកម្សាន្ត​ទី៨៥៖ ជនជាតិ​ខ្មែរ នៅ​ខេត្ត​កំពង់ចាម

​ទី៨៦៖ ជនជាតិ​ខ្មែរ នៅ​ខេត្តកោះកុង​

ទី៨៧៖ ស្រ្តី​ជនជាតិ​បារាំង អាយុ២៨ឆ្នាំ ជា​ម្តាយ​ទារក​អាយុ៤ខែ​ដែល​ឆ្លង​កូ​វីដ១៩ នៅ​រាជធានី​ភ្នំពេញ​

ទី៨៨៖ បុរស​ជនជាតិ​អង់គ្លេស អាយុ៦១ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​តាម​នាវា Viking Cruise Journey

​ទី៨៩៖ ស្រ្តី​ជនជាតិ​អង់គ្លេស អាយុ៩៧ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​តាម​នាវា Viking Cruise Journey

​ទី៩០៖ បុរស​ជនជាតិ​អាមេរិកាំង អាយុ៥៩ឆ្នាំ (ប្តី​) ជា​ភ្ញៀវ​ទេសចរ​តាម​នាវា Viking Cruise Journey​

ទី៩១៖ ស្រ្តី​ជនជាតិ​អាមេរិកាំង អាយុ៦២ឆ្នាំ (ប្រពន្ធ​) ជា​ភ្ញៀវ​ទេសចរ​តាម​នាវា Viking Cruise Journey

​ទី៩២៖ បុរស​ជនជាតិ​បារាំង អាយុ៦៤ឆ្នាំ អ្នកទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​

ទី៩៣៖ ស្រ្តី​ជនជាតិ​បារាំង អាយុ៦០ឆ្នាំ ជា​អ្នកទេសចរ​នៅ​ខេត្ត​ព្រះសីហនុ​

ទី៩៤៖ បុរស​ជនជាតិ​ខ្មែរ អាយុ ២៧ឆ្នាំ នៅ​រាជធានី​ភ្នំពេញ

​ទី៩៥៖ បុរស​ជនជាតិ​ខ្មែ​ឬ អាយុ ៥៩ឆ្នាំ នៅ​ខេត្តកណ្តាល ដែល​ឆ្លង​ពី​បុរស​ម្នាក់​ដែល​ត្រឡប់​ពី​ម៉ាឡេស៊ី

​ទី៩៦៖ បុរស​ជនជាតិ​ខ្មែរ អាយុ៣៧ឆ្នាំ នៅ​ខេត្តសៀមរាប ដែល​ជា​អ្នកបើកបរ​ឱ្យ​ក្រុម​អ្នកទេសចរ​ជនជាតិ​បារាំង​នៅ​ខេត្ត​ព្រះសីហនុ

​ទី៩៧៖ បុរស​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី អាយុ៤១ឆ្នាំ នៅ​ខេត្តសៀមរាប

​ទី៩៨៖ បុរស​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី អាយុ៤៤ឆ្នាំ នៅ​ខេត្តសៀមរាប

​ទី៩៩៖ បុរស​អាយុ៦៤ឆ្នាំ (ឪពុក​) នៅ​រាជធានី​ភ្នំពេញ

​ទី១០០៖ ស្រ្តី​អាយុ៦១ឆ្នាំ (ជា​ម្តាយ​) នៅ​រាជធានី​ភ្នំពេញ

​ទី១០១៖ បុរស​អាយុ៣៩ឆ្នាំ (ជា​កូន​) នៅ​រាជធានី​ភ្នំពេញ

​ទី១០២៖ ស្រ្តី​អាយុ៣៧ឆ្នាំ (ជា​កូន​) នៅ​រាជធានី​ភ្នំពេញ

​ទី១០៣៖ ស្ត្រី​អាយុ៣៦ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ទី១០៤៖ បុរស​ជនជាតិ​ខ្មែរ អាយុ៣០ឆ្នាំ ដែល​បម្រើការ​ងារ​នៅ​កាស៊ីណូ និង​ខារ៉ាអូខេ​មួយ នៅ​ច្រក​ប៉ោយប៉ែត

​ទី១០៥៖ បុរស​ជនជាតិ​ខ្មែរ អាយុ៣៦ឆ្នាំ នៅ​ស្រុកចំការ​លើ ខេត្ត​កំពង់ចាម ដែល​ជា​អ្នកដំណើរ​ត្រឡប់​ពី​ប្រទេស​ជប៉ុន​ចូល​កម្ពុជា ថ្ងៃទី២៨ ខែមីនា

​ទី១០៦៖ ស្រ្តី​ជនជាតិ​ខ្មែរ អាយុ២០ឆ្នាំ នៅក្នុង​សង្កាត់​អូរឫស្សី​ទី១ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ដែល​ទើ​បវិល​ត្រឡប់​ពី​ប្រទេស​អង់គ្លេស ចូល​មក​កម្ពុជា​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០

​ទី១០៧៖ បុរស​ជនជាតិ​បារាំង នៅ​ម្តុំ​ទួលទំពូង រាជធានី​ភ្នំ​ពែញ ដែល​ទើប​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្គុយ​យ៉ា​ណា មកដល់​កម្ពុជា ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

ទី១០៨៖ ស្រ្តី​ជនជាតិ​ខ្មែរ អាយុ៣៩ឆ្នាំ រស់នៅ​ខេត្តសៀមរាប (ឆ្លង​ពី​ប្តី​ដែល​ត្រឡប់​ពី​បុណ្យ​សាសនា​នៅ​ម៉ាឡេស៊ី​)

ទី១០៩៖ ក្មេងប្រុស អាយុ១២ឆ្នាំ កូន​របស់​ស្រ្តី​ឆ្លង​កូ​វីដ (ទី១០៨​) រស់នៅ​ខេត្តសៀមរាប។

ទី១១០៖ បុរស​ជនជាតិ​ខ្មែរ​ម្នាក់ រស់នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​ភ្ញៀវ​ទេសចរ​បារាំង​ទាំងអស់ ដែល​រក​ឃើញ​មាន​ផ្ទុក​កូ​វីដ១៩ នៅ​ខេត្ត​ព្រះសីហនុ​កន្លងមក។

ទី១១១៖ បុរស​ជនជាតិ​បារាំង​អាយុ ៦៧ឆ្នាំ ជា​អ្នកទេសចរ​ក្នុង​ក្រុម​ជាមួយនឹង​អ្នកទេសចរ​បា​រំាង៣០នាក់​ដែល​មួយចំនួន​ធំ​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ១៩ នៅ​ខេត្ត​ព្រះសីហនុ​

ទី១១២៖ ស្រី​ជនជាតិ​បារាំង​អាយុ ៦៧ឆ្នាំ​ដែល​ជា អ្នកទេសចរ​ក្នុង​ក្រុម​ជាមួយនឹង​អ្នកទេសចរ​បា​រំាង៣០នាក់ ដែល​មួយចំនួន​ធំ​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ១៩ នៅ​ខេត្ត​ព្រះសីហនុ

ទី​១១៣៖ ស្ត្រីជន​ជាតិបារាំង​អាយុ ៥៩ឆ្នាំ​ក្នុងចំណោម​អ្នកទេសចរ​បារាំង ៤នាក់​ផ្សេង​ពី​ក្រុម​ខាងលើ ដែល​បាន​រក​ឃើញ​ក្នុង​ក្រុម​នេះ មាន​វិជ្ជា​មាន​វីរុស​កូ​វីដ១៩ ចំនួន២នាក់​ដំបូង​គេ​) ត្រូវ​បាន​ដា​ក្យ​សម្រា​បក​ព្យាបាល​នៅ​សណ្ឋាគារ ក្នុង​ក្រុង​ព្រះសីហនុ

​ទី១១៤៖ បុរស​ជនជាតិ​ម៉ាឡេស៊ី​អាយុ ៤០ឆ្នាំ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស​ខេត្ត​កំពង់ចាម​៕(ANN 007​)

ដំណឹងល្អ​ណាស់​! ថ្ងៃនេះ​គ្មាន​អ្នក​ឆ្លង Covid​-19ថ្មី​ទេ មានតែ​អ្នកជា​រហូតដល់ ១៥នាក់​បន្ថែម​ទៀត​
ដំណឹងល្អ​ណាស់​! ថ្ងៃនេះ​គ្មាន​អ្នក​ឆ្លង Covid​-19ថ្មី​ទេ មានតែ​អ្នកជា​រហូតដល់ ១៥នាក់​បន្ថែម​ទៀត​
ដំណឹងល្អ​ណាស់​! ថ្ងៃនេះ​គ្មាន​អ្នក​ឆ្លង Covid​-19ថ្មី​ទេ មានតែ​អ្នកជា​រហូតដល់ ១៥នាក់​បន្ថែម​ទៀត​


ពាក្យទាក់ទង