អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ សំអាត មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ជប៉ុន មង្គលបុរី ការពារ​ជំងឺ Covid​-19​

(បន្ទាយមានជ័យ​)៖ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃម្សិលមិញ បាន​នាំគ្នា​លាង​សំអាត​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-ជប៉ុន មង្គលបុរី ដើម្បី​ការពារ បង្កា និង​ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ Covid​-19។

លោក លី សារី អភិបាលរងខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​អ្នកកាសែត​ថា ស្រប​ពេល​ដែល​ពិភពលោក និង​ព្រះ​ជា​ណា​ចក្រ​កម្ពុជា ក៏ដូចជា​ខេត្ត​បន្ទាយមានជ័យ កំពុង​រងគ្រោះ​ព្រោះ ការ​រីក​រាលដាល​នៃ​ជំងឺ Covid​-19 ជា​កត្តា​មួយ​ដែល​តម្រូវឲ្យ​ទាំងអស់គ្នា រួមគ្នា សំអាត​អនាម័យ ខ្លួនឯង និង​ណែនាំ​ដល់​សាច់ញាតិ និង​អ្នកជិតខាង។

លោក​អភិបាលរងខេត្ត បន្ត​ថា ពិសេស បងប្អូន​ជា​ពលករ​ចំណាកស្រុក ដែល​បាន​វិលត្រឡប់​មក​រួមរស់​ជាមួយ​ក្រុម​គ្រួសារ​វិញ ត្រូវ​ទុក​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក និង​មិន​ប៉ះពាល់​ក្រុម​គ្រួសារ​រយះ​ពេល ១៤ថ្ងៃ លាងដៃ​នឹង​សាប៊ូ​ឬ អាកុល ឲ្យបាន​ញឹកញាប់ និង​ជាប្រចាំ​ចូល​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​តាមដាន​សុខភាព​នៅ​មន្ទី​ពេទ្យ​ដែល​នៅក្នុង​មូលដ្ឋាន​ខ្លួន។

លោក លី សារី ក៏​បាន​ថ្កែង​អំណរគុណ​បុគ្គលិក​សុខាភិបាល​ទាំងអស់ ដែល​ខិតខំ​មើលថែ និង​ពិនិត្យ​រាល់​រោគសញ្ញា​នៃ​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង​ការចូលរួម​ពី​បងប្អូន​ដែល​អនុវត្ត​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​៕(ANN 007​)

ពាក្យទាក់ទង