សមត្ត​កិច្ច​ចម្រុះ ចុះ​បង្ក្រាប​ទីតាំង​ស្តុក​មេតាណុល​ខុសច្បាប់​នៅ​ខណ្ឌ​កំបូល​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​រាប់ពាន់​លីត្រ​

(ភ្នំពេញ​)៖ សមត្ត​កិច្ច​ចម្រុះ កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ម្សិលមិញ បាន​ចុះ​ឆែកឆេរ និង​បង្រ្កាប​ទីតាំង​ស្តុក​មេតាណុល​ខុសច្បាប់​មួយ​កន្លែង ស្ថិតនៅ​ផ្ទះលេខ២ ផ្លូវ​លេខ១A ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល។

បើ​តាម​សមត្ថកិច្ច ការ​ចុះ​បង្ក្រាប​នោះ កម្លាំង​ជំនាញ បានសម្រេច​ដកហូត​នូវ​សារធាតុ​មេតាណុល ចំនួន ១១៥ពុយ និង៥៦៣ ប៊ីដុង សរុប​ស្មើនឹង ៤២,១៥៥លីត្រ។ ចំណែក​ម្ចាស់​ទីតាំង​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​ដូច​មាន​អ្នក​ប្រាប់​មុន។ សមត្ថកិច្ច​បាន​បិទទ្វារ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​ដើម្បី​រង​ចាំបន្ត​អនុវត្ត​តាម​នីតិវិធី។

សូមជម្រាប​ថា នៅពេល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ដោយសារ​មេរោគ​ឆ្លង Covid​-19 គេ​សង្កេតឃើញ​ថា មាន​ក្រុម​ឈ្មួញ​ខិលខូច​មួយចំនួន បាន​ឆ្លៀតឱកាស​លក់​ផលិតផល​ការពារ​ជំងឺ​នេះ ដូចជា អាល់កុល ម៉ាស់ និង​ជែល ក្លែងក្លាយ និង​បន្លំ​គុណភាព ដែល​វា​អា​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បន្ថែម​មួយ​ជាន់​ទៀត​៕(ANN 007​)

ពាក្យទាក់ទង