ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ផ្ញើ​សារ​គោរព​ជូនពរ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ឱកាស​ចម្រើន​ជន្មាយុ​គម្រប់ ៦៩ឆ្នាំ ឈាន​ចូល ៧០ឆ្នាំ

​(ព្រះវិហារ​)៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ផ្ញើ​សារ​គោរព​ជូនពរ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​ដ៏​មហា​ជ័យមង្គល​ចម្រើន​ជន្មាយុ​គម្រប់ ៦៩ឆ្នាំ ឈាន​ចូល ៧០ឆ្នាំ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។

ក្នុង​ឱកាស​ដ៏​មហា​បវរ​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​សម្ដែង​នូវ​មនោសញ្ចេតនា​គោរព ស្រឡាញ់ និង​ដឹងគុណ​ប្រកបដោយ​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ការដឹកនាំ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ឆ្ពោះទៅ​រក​សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​ភាព​ចម្រើន​រុងរឿង។

ជាថ្មី​ម្ដងទៀត​នៃ​ឱកាស​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះរតនត្រ័យ​កែវ​ទាំង​បី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក សូម​ប្រសិទ្ធពរ​ជ័យ បវរ​សួស្ដី សិរីមង្គល វិបុលសុខ​គ្រប់ប្រការ​ជូន សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី និង​ចៅ សូម​បាន​ប្រកប​នូវ​ពុទ្ធពរ​ទាំងបួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕(ANN សួន ក្រែង​)

ពាក្យទាក់ទង