អគ្គនាយកដ្ឋានគយថា សំរាមប្លាស្ទីក៨៣កុងតឺន័រ ត្រូវបានបញ្ជូនទៅកាន់ប្រទេសដើមអស់ហើយ

ទំហំអក្សរ៖

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យ​ដឹងនាថ្ងៃទី១៦ កញ្ញា នេះថា សំរាមប្លាស្ទីកចំនួន៨៣ កុងតឺន័រ ដែលនាំចូលខុសច្បាប់ដោយក្រុមហ៊ុនCHUNG​Y​UE​N PLASTIC MANUFACTURE CO., LTD ត្រូវបានដឹក ត្រឡប់ទៅកាន់ប្រទេសដើមវិញអស់ហើយ។

អគ្គនាយកដ្ឋានគយថា សំរាមប្លាស្ទីក៨៣កុងតឺន័រ ត្រូវបានបញ្ជូនទៅកាន់ប្រទេសដើមអស់ហើយ

ស្ថាប័នគយបានឲ្យដឹង នៅក្នុងសេចក្ដីជូនដំណឹងមួយថា ក្រៅពីនេះ សាម៉ីក្រុមហ៊ុនក៍បានបំពេញកាតព្វកិច្ច មួយចំនួនទៀត ដែលមានដូចជា៖

*ទី១៖ ក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន
*ទី២៖ ក្រុមហ៊ុនបានដឹកជញ្ជូនកាកសំណល់ប្លាស្ទីកចេញពីកម្ពុជាចំនួន១៤ កុងតឺន័រនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩
*ទី៣៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនបានបន្ដដឹកចេញពីកម្ពុជានូវកាកសំណល់ប្លាស្ទីកចំនួន ៦៩កុងតឺន័រដែលនៅសល់។ ដូច្នេះក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បានបំពេញតាមលក្ខខណ្ឌទាំងអស់ ដែលបានសម្រេចដោយអាជ្ញាំធរមានសមត្ថកិច្ចចប់សព្វគ្រប់។

អគ្គនាយកដ្ឋានគយថា សំរាមប្លាស្ទីក៨៣កុងតឺន័រ ត្រូវបានបញ្ជូនទៅកាន់ប្រទេសដើមអស់ហើយ

សូមបញ្ជាក់ថា កាកសំណល់ប្លាស្ទីល ចំនួនចំនួន៨៣កុងតឺន័រ ទម្ងន់ជិត ១៦០០តោន ត្រូវបានសមត្ថកិច្ចរកឃើញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនាំឲ្យមានការភ្ញាក់ផ្អើល៕ s.samnang

អគ្គនាយកដ្ឋានគយថា សំរាមប្លាស្ទីក៨៣កុងតឺន័រ ត្រូវបានបញ្ជូនទៅកាន់ប្រទេសដើមអស់ហើយ