មេ​បញ្ជា​កា​កង​រាជ​អា​វុធ​ហត្ថ​រខេត្តព្រះវិហារ បរិច្ចាគ​បៀវត្ស​ក្នុង ៧សែន​រៀល​ក្នុង​មួយ​ខែ រយៈពេល ៨ខែ ​ជូន​ដល់​គណៈកម្ម​កា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19

​(ព្រះវិហារ​)៖ លោក​ឧត្តមសេនីយ៍​ត្រី កង សៅ​គុណ មេ​បញ្ជា​កា​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ម្សិលមិញ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​ក្នុង​មួយ​ខែ ៧សែន​រៀល រយៈពេល ៨ខែ ចាប់ពី​ខែឧសភា ដល់​ខែធ្នូ​ឆ្នាំ២០២០ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19 ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺឆ្លង​មួយ​នេះ។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN សួន ក្រែង​)

ពាក្យទាក់ទង