អភិបាលខេត្ត​កំពង់ឆ្នាំង បរិច្ចាគ​បៀវត្ស ៧ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19


​(កំពង់ឆ្នាំង​)៖ ឯកឧត្តម ឈួរ ច័ន្ទ​ឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ម្សិលមិញ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​ចំនួន ៧ខែ ចាប់ពី​ខែមេសា ដល់​ខែតុលា ឆ្នាំ២០២០ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19 ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺឆ្លង​មួយ​នេះ។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN សាន្ត ផល្លា)

អភិបាលខេត្ត​កំពង់ឆ្នាំង បរិច្ចាគ​បៀវត្ស ៧ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19
អភិបាលខេត្ត​កំពង់ឆ្នាំង បរិច្ចាគ​បៀវត្ស ៧ខែ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19


ពាក្យទាក់ទង