ឯក​ឧត្តម សន កែវ អគ្គនាយក​រង នៃ​​អគ្គនាយក​​ដ្ឋាន​​ពន្ធ​នាគារ បរិច្ចាគ​​បៀ​វត្ស​​ក្នុង​​មួយ​​ខែ ៥​សែន​​រៀល រយៈ​ពេល ៤​ខែ​​ជូន គណៈ​កម្មការ​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ជំងឺ Covid​-19​

(ភ្នំពេញ​)៖ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់​លេខ១ សន កែវ អគ្គនាយករង នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ នៅ​ថ្ងៃទី០៣ ខែ​មេស ឆ្នាំ២០២០នេះ បាន​ប្រកាស​បរិច្ចាគ​ប្រាក់បៀវត្ស​ផ្ទាល់ខ្លួន​ក្នុង​មួយ​ខែ​ចំនួន ៥សែន​រៀល ក្នុង១ខែ រយៈពេល ៤ខែ គិត​ចាប់ពី​ខែឧសភា ដល់​ខែសីហា ឆ្នាំ២០២០ ជូន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19។

គួរ​ជម្រាប​ជូន​ថា ដើម្បី​សម្រាលទុក្ខ​លំបាក និង​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​ជំងឺ Covid​-19 សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​បរិច្ចាគ​ប្រាក់បៀវត្ស​របស់​សម្តេច​ចំនួន ៧ខែ ចាប់ពី​ខែមីនា រហូតដល់​ខែកញ្ញា ឆ្នាំ២០២០ ដំបូង​គេ​បង្អស់ ដើម្បី​បញ្ជាក់​អំពី​គំរូវីរភាព នៃ​ភាពជា​ថ្នាក់ដឹកនាំ ដែល​តែងតែ​ទទួលខុសត្រូវ និង​នៅ​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន ជានិច្ច​និរន្តរ៍​៕(ANN 007​)

ពាក្យទាក់ទង