អាវុធហត្ថ​ស្រុក​មណ្ឌលសីមា ឃាត់ខ្លួន​ជនសង្ស័យ ៤នាក់ ដកហូត​បាន​គ្រឿងញៀន​មួយចំនួន

​(កោះកុង​)៖ កម្លាំង​អាវុធហត្ថ​ស្រុក​មណ្ឌលសីមា សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​សន្តិសុខ​ចាំយាម នៅ​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់​នៅ​ចំណុច​ផ្ទះ​ជួល  ​ស្ថិត​ក្នុង​ភូមិ​ចាំយាម ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌលសីមា ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៤នាក់ ។

សមត្ថកិច្ច បាន​ឲ្យដឹង​ថា ជនសង្ស័យ​ទាំង ៤បនា​ក់​រួមមាន៖ ​

១-ឈ្មោះ បូ ប៊ុណ្ណា​រ៉ា ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​

២-ឈ្មោះ ធី វិបុល ភេទប្រុស​អាយុ 22ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើការ​នៅ​ហាង​ចិន​ ​

៣-ឈ្មោះ វ៉ាន់ អ៊ុ​ក ភេទ ប្រុស​អាយុ25 ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើការ​ហាង​ចិន​៤-ឈ្មោះ អៃ ណា​ក់ ភេទប្រុស អាយុ22ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​ធ្វើការ​ហាង​ចិន ជនសង្ស័យ​ទាំង៤នាក់​នេះ ស្នាក់នៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ​ខាងលើ​តែម្តង។

នៅក្នុង​ប្រតិបត្តិ​ការនោះ សមត្ថកិច្ច ដកហូត​បាន​វត្ថុ​តាង គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ចំនួន ៣កញ្ចប់ (ធំ ២កញ្ចប់​) ទម្ងន់ ៣៤.៩២ក្រាម​, ជញ្ជីង​ថ្លឹង ១គ្រឿង ,ម៉ូតូ ២គ្រឿង ,ទូរស័ព្ទ​ដៃ ៤ គ្រឿង , កាបូប ៤ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​៕(ANN យិន យឿន​) ​

ពាក្យទាក់ទង