គិត​មកទល់​ថ្ងៃនេះ បុរស​ជនជាតិ​ខ្មែរ ដែល​ឆ្លង​ជំងឺ Covid​-19 នៅ​ខេត្តសៀមរាប ចំនួន ២នាក់ បាន​ជាសះស្បើយ

(សៀមរាប)៖ គិតមកទល់ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បុរសជនជាតិខ្មែរ ដែលឆ្លងជំងឺ Covid-19 នៅខេត្តសៀមរាបចំនួន ២នាក់ហើយ ដែលបានជាសះស្បើយ និងអាចត្រលប់ទៅផ្ទះវិញ។

សូមជម្រាបថា បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ ដែលឆ្លងជំងឺ Covid-19 ពីបុរសជនជាតិជប៉ុន បានជាសះស្បើយ និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ចំណែក បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ ដែលឆ្លងជំងឺ Covid-19 បន្ទាប់ពីបានចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី បានជាសះស្បើយ និងត្រូវអនុញ្ញាតឲ្យត្រលប់ទៅផ្ទះ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ថា នៅខេត្តសៀមរាប រហូតមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន​ ៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២​នាក់៕(ANN តាំង ហូ)

ពាក្យទាក់ទង