រដ្ឋមន្ត្រីការបរទេសថា បេសកកម្ម របស់ទ័ពមួកខៀវកម្ពុជា ជាបេសកកម្ម ប្រកបដោយគ្រោះថ្នាក់

ទំហំអក្សរ៖

ភ្នំពេញ៖ រយៈពេលជាង១៣ឆ្នាំ  ដោយគិតត្រឹមខែមករា ឆ្នាំ ២០១៩ ទ័ពមួកខៀវកម្ពុជា បានស្លាប់៩នាក់ នៅក្នុងបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានថ្លែងក្នុងពិធីដុតកម្ទេចគ្រាប់ខូចគុណភាព ឯភូមិក្អែកពង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែកញ្ញា នេះថា បេសកកម្មរបស់យើង បច្ចុប្បន្ន ជាបេសកកម្មប្រកបដោយគ្រោះថ្នាក់, គ្មានសប្តាហ៍ណា ដែលមិនមានគ្រោះថ្នាក់ទេ។

លោកថា គិតត្រឹមខែមករា ឆ្នាំ២០១៩ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស បានពលីជីវិតចំនួន០៧នាក់ និង២នាក់ទៀតទទួលមរណភាពក្រៅក្របខណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងរងរបួសចំនួន៩នាក់។ ក្នុងចំណោមកម្លាំងដែលបានបាត់បង់ជីវិតនេះ មាន៥នាក់នៅអាហ្វ្រិកកណ្តាល និង ៤នាក់នៅប្រទេសម៉ាលី៕​ ពិទូរ្យ

រដ្ឋមន្ត្រីការបរទេសថា បេសកកម្ម របស់ទ័ពមួកខៀវកម្ពុជា ជាបេសកកម្ម ប្រកបដោយគ្រោះថ្នាក់ រដ្ឋមន្ត្រីការបរទេសថា បេសកកម្ម របស់ទ័ពមួកខៀវកម្ពុជា ជាបេសកកម្ម ប្រកបដោយគ្រោះថ្នាក់ រដ្ឋមន្ត្រីការបរទេសថា បេសកកម្ម របស់ទ័ពមួកខៀវកម្ពុជា ជាបេសកកម្ម ប្រកបដោយគ្រោះថ្នាក់ រដ្ឋមន្ត្រីការបរទេសថា បេសកកម្ម របស់ទ័ពមួកខៀវកម្ពុជា ជាបេសកកម្ម ប្រកបដោយគ្រោះថ្នាក់